អាជ្ញាធរសុខាភិបាលអឺរ៉ុបព្រមានថា ឆាប់ៗនេះ វីរុសបម្លែងខ្លួនថ្មី Delta អាចនឹងរ៉ាប់រងរហូតដល់៩០%នៃករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុប

ស្តុកខុម៖ ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងអឺរ៉ុបបញ្ជាក់ថា ការឆ្លងរីករាលដាលខ្ពស់នៃវីរុសបម្លែងខ្លួនថ្មី ឌែលតា (Delta) ដែលមានប្រភពដើមនៅឥណ្ឌានោះ ឆាប់ៗនេះអាចនឹងរ៉ាប់រងរហូតដល់៩០%នៃករណីឆ្លងថ្មីៗនៅសហភាពអឺរ៉ុប និងបានជំរុញអោយសមាជិកប្រទេសក្នុងប្លុកនេះពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងជាបន្ទាន់ ។
លោកស្រី អង់ដ្រេ អាម៉ុន (Andrea Ammon) ជានាយកមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងរបស់សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាទំនងជាអាចកើតឡើងដែលថា វីរុសបម្លែងខ្លួនថ្មី ឌែលតា នឹងរីករាលដាលពាសពេញរដូវក្តៅ ជាពិសេសក្នុងចំណោមយុវវ័យដែលមិនមានគោលដៅទៅទទួលការចាក់វ៉ាក់សាំងការពារ ។ លោកស្រីបន្ថែមថា វីរុសបម្លែងខ្លួនថ្មី ឌែលតា ដែលមានប្រភពដើមនៅឥណ្ឌា គឺមានករណីឆ្លងច្រើនជាងបណ្តាមេរោគដទៃទៀត ។ នៅចុងខែសីហា វីរុសដ៏កាចសាហាវមួយនេះអាចនឹងរ៉ាប់រងរហូតដល់៩០%ឯណោះសម្រាប់ករណីឆ្លងថ្មីៗនៅក្នុងសហភាពអឺរ៉ុប ។
ការព្រមានខាងលើនេះបានកើតមានឡើងបន្ទាប់ពីរុស្ស៊ីក៏បានអះអាងដូចគ្នាផងដែរ អំពីការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងមេរោគដែលកាន់តែអាក្រក់ទៅៗ ដោយសារតែអត្រានៃការទទួលវ៉ាក់សាំងបង្ការមានកម្រិតទាបនៅឡើយ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner