អធិការបតីអាល្លឺម៉ង់អះអាងថា អាទិភាពសំខាន់របស់រដ្ឋាភិបាល គឺការពន្យឺតការរីករាលដាលនៃមេរោគ COVID-19

អាល្លឺម៉ង់៖ អទិភាពចម្បងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ គឺការកាត់បន្ថយការរីករាលដាលនៃមេរោគ COVID-19 ខណៈប្រជាជនអាល្លឺម៉ង់ពី ៦០ ទៅ ៧០ភាគរយអាចនឹងឆ្លងវីរុស នេះបើតាមអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល ។
ការកត់សម្គាល់បែបនេះរបស់លោកស្រី មឺគែល ធ្វើឡើងក្រោយកាសែតអាល្លឺម៉ង់ Bild រិះគន់ចំពោះការដោះស្រាយបញ្ហាមេរោគ COVID-19 របស់លោកស្រី ដោយ ចេញផ្សាយនូវពាក្យស្លោកថា «គ្មានការបង្ហាញខ្លួន គ្មានសុន្ទរកថា គ្មានមេដឹកនាំ នៅក្នុងពេលមានវិបត្តិ ។

អធិការបតីអាល្លឺម៉ង់រូបនេះបានថ្លែងនៅក្នុងសន្និសទីសារព័ត៌មានមួយ ក្នុងទីក្រុង ប៊ែរឡាំង នៅថ្ងៃទី១១ ខែមីនានេះថា នៅពេលវីរុស COVID-19 មកដល់ទីនេះ (អាល្លឺម៉ង់) ប្រជាជនគ្មានប្រព័ន្ធការពាររាង្គកាយរឹងមាំ និង គ្មានការព្យាបាល…នោះវាអាចនឹងធ្វើឱ្យប្រជាជនពី៦០ ទៅ៧០ភាគរយឆ្លងវីរុសនេះ ដូច្នេះអ្វីដែល យើងត្រូវផ្ដោតនោះ គឺពន្យឺតការរីករាលដាលរបស់វីរុស ។ រហូតមកទល់នឹងពេលនេះ អាល្លឺម៉ង់មានចំនួនអ្នកឆ្លងមេរោគ COVID-19 សរុប១ពាន់២៩៦នាក់ ក្នុងនោះមាន២នាក់បានបាត់បង់ជីវិត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner