ខេត្តកំពត ឆ្លងថ្មី៣០នាក់ (Video Inside)
ខេត្តកំពត បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ ចុងក្រោយនេះ ដែល ជាតួលេខឡើងខ្ពស់ចំនួន ១៣នាក់ បើធៀបនឹងម្សិលម៉ិញ ។ ខេត្តកំពតកាលពីម្សិលម៉ិញបានរកឃើញ អ្នកឆ្លង កូវីដ១៩ចំនួន ១៧នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីថ្ងៃនេះ សុទ្ធជាករណីឆ្លងពីក្នុងសហគមន៍ ដែលបាន ឆ្លងលើពលរដ្ឋរស់នៅក្នុងក្រុង-ស្រុកចំនួន៧ រួមមានក្រុងកំពត ស្រុកកំពង់ត្រាច ស្រុកឈូក ស្រុកដងទង់ ស្រុក ទឹកឈូ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ។
ខេត្តកំពតគិតរហូតមកទល់នឹងពេលនេះ បានរកឃើញអ្នក ឆ្លង កូវីដ១៩ ចំនួន ១ពាន់ ១រយ ៣៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៧២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤០០នាក់ និងមានអ្នកស្លាប់ ១២នាក់ ហើយ ៕