រថយន្តបែនដឹកដី បេីកបុកសួនទ្រូងផ្លូវលេខ២៧១ និងប៉ាណូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបេីករថយន្តអាបែនដឹកដីមួយគ្រឿងញៀន  ជ្រុលទៅបុកសួរទ្រូងផ្លូវ និងកិនដេីមផ្កា  ទាំងបង្គោលប៉ាណូ  បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវលាម៉ោង១១ និង៣០នាទីយប់  ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ក្បែរស្ទុបចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញរថយន្តបង្កខាងលេី ពាក់ស្លាកលេខ ភ្នំពេញ  3E-7448 បេីកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកេីតហេតុស្រាប់រេចង្កូតមកឆ្វេងដៃជ្រុលបុកឃឿនសួរទ្រូងផ្លូវ  និងកិនដេីមផ្កា ទាំងបង្គោលប៉ាណូ បាក់រៀបដល់ដីរងការខូវខាតយ៉ាងដំណំ ។

ក្រោយកេីតហេតុ តៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់  ដោយបន្សល់ទុករថយន្តបង្កឲ្យសមត្ថកិច្ចមូលដ្ឋានធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ  រង់ចាំដោះស្រាលនៅពេលក្រោយ  ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner