រថយន្តម៉ាស្តារបើកគេចពីម៉ូតូធាក់ចូលទឹកប្រឡាយស្អុយត្រាំទឹកទាំងយប់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកស្តារមួយគ្រឿង គេចពីម៉ូតូនៅខាងមុខរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយឡាប់ផ្ងាជើងម្ខាងតែមិនបណ្ដាលឲ្យអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី១១ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅចំណុចមុខផ្សារមនោរម្យ តាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងសង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តារពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AB-6689ធ្វើដំណើរទៅទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងបើកនៅខាងមុខ បណ្តាលឱ្យរេចង្កូតមកខាងស្ដាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាប់ផ្ងាជើងម្ខាងតែមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានពិនិត្យនៅកន្លែងកើតហេតុដោយមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសម្បត្តិរដ្ឋទើបសមត្ថកិច្ចឱ្យម្ចាស់រថយន្ដហើយរយៈស្ទូចយកទៅជួសជុលដោយខ្លួនឯង៕


