អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៨០លាន៧៤ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៩១ម៉ឺននាក់ និងជាសះស្បើយ១៦៥លាន៤០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៨០លាន៧៤ម៉ឺន៩ពាន់៥៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៩១ម៉ឺន៥ពាន់៥៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦៥លាន៤០ម៉ឺន២ពាន់៨០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន៤៦ម៉ឺន៤ពាន់៨៧៤នាក់ ស្លាប់ចំនួន៦១ម៉ឺន៨ពាន់៦៨៥នាក់ និងជាសះស្បើយចំនួន២៨លាន៨៧ម៉ឺន១ពាន់៨៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣០លាន១៣ម៉ឺន៣ពាន់៤១៧នាក់ ស្លាប់៣៩ម៉ឺន៣ពាន់៣៣៨នាក់ និងជាសះស្បើយ២៩លាន១២ម៉ឺន៣៤០នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៨លាន២៤ម៉ឺន៣ពាន់៤៨៣នាក់ ស្លាប់ចំនួន៥០ម៉ឺន៩ពាន់២៨២នាក់ និងជាសះស្បើយ១៦លាន៥១ម៉ឺន១ពាន់៧០១នាក់ ៕ ប្រភព៖ worldometers
