អ្នកជំនាញជប៉ុនព្រមានពីការកើនឡើងវិញនូវករណីឆ្លងកូវីដ-១៩នៅក្នុងទីក្រុងតូក្យូ

ជប៉ុន៖ អ្នកជំនាញជប៉ុនកំពុងព្រមានអំពីការកើនឡើងឡើងវិញដែលអាចទៅរួច ពាក់ព័ន្ធនឹងករណីឆ្លងវីរុសកូវីដ១៩នៅក្នុងទីក្រុងតូក្យូ ដោយផ្អែកលើការកើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍នាពេលថ្មីៗនេះនៅក្នុងចំនួនករណីឆ្លង ។

ក្រុមអ្នកជំនាញបានផ្តល់យោបល់ដល់រដ្ឋាភិបាលទីក្រុងតូក្យូ នៅក្នុងការសំរេចចិត្តនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរក្សាការប្រុងប្រយ័ត្នចំពោះស្ថានភាពឆ្លង និងប្រព័ន្ធថែទាំសុខភាពនៅក្នុងរដ្ឋធានីក្នុងកំរិតខ្ពស់បំផុត ។ ជាមួយគ្នានេះ ព្រះចៅអធិរាជជប៉ុន Naruhito ក៏បានបង្ហាញការព្រួយបារម្ភដែរថា ព្រឹត្តិការណ៍ Olympic Games អាចនឹងក្លាយជាមូលហេតុបង្កអោយជំងឺកូវីដ១៩មានការរីករាលដាល ខណៈមានការព្រួយបារម្ភយ៉ាងច្រើនសំណាក់សាធារណៈជន ។

គួរកត់សម្គាល់ ព្រះចៅអធិរាជជប៉ុន Naruhito គឺជាអធិរាជកិត្តិយស សម្រាប់ព្រឹត្តិការណ៍ Tokyo 2020 Games ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ បន្ទាប់ពីត្រូវបានពន្យាពេលអស់មួយឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ១៩ ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner