រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាដោយផ្ដោតសំខាន់លើ កម្មវិធីវិនិយោគបីឆ្នាំ និងកម្មវិធីអភិវឌ្ឍន៏មូលដ្ឋាននៃផែនការអភិវឌ្ឍន៏៥ឆ្នាំ ២០២០/២០២៤

អត្ថបទដោយ៖
Kien Sereyvuth

ការកសាងផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៏ប្រាំឆ្នាំ របស់ខេត្តក្រចេះ ត្រូវបានដាក់ពិនិត្យផ្ដល់យោបល់ និងអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី ១០ ឆ្នាំទី១នៃអាណត្តិទី៣នេះ  ក្រោមអធិបតីភាពឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត កាលពីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០នេះ។នៅក្នុងកិច្ចប្រជុំបានលើកយករបៀបវិរៈចំនួន៥ដាក់ជូនពិនិត្យ និងអនុម័តក្នុងនោះផ្ដោតសំខាន់លើ កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០ /២០២២ និងកម្មវិធីអភិវឌ្ឍន៏មូលដ្ឋាននៃផែនការអភិវឌ្ឍន៏ ប្រាំឆ្នាំ ២០២០/២០២៤ ។

ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍រំលឹកដល់សមាជិកនៃក្រុមប្រឹក្សាទាំងអស់ ត្រូវពិនិត្យទៅតាមជំពូក ផ្នែក និងវិស័យនិមួយ ដែលគ្រប់មន្ទីរអង្គភាពជំនាញរបស់ខ្លួនដែលបានដាក់ចូលក្នុងសៀវភៅផែនការអភិវឌ្ឍន៏នានា អោយបានគ្រប់ជ្រុងជ្រោយ ហើយត្រូវពិនិត្យនូវចំនុចដែលមិនចាំបាច់គឺត្រូវដកចេញ និងបន្ថែមចំនុចណាដែលមិនទាន់គ្រប់គ្រាន់ក្នុងផែនការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល(២០២០/២០២២) និងកម្មវិធីអភិវឌ្ឍន៏មូលដ្ឋាននៃផែនការអភិវឌ្ឍន៏ ប្រាំឆ្នាំ (២០២០/២០២៤)  ដោយប្រើអោយអស់លទ្ធភាព និងកំណត់បញ្ហាប្រឈមអោយបានជាក់លាក់ដើម្បីអនុម័ត្តឲ្យមានប្រសិទ្ធភាព តម្លាភាព និងទាមទារឲ្យយើងទាំងអស់គ្នាចូលរួមយោបល់ដើម្បីឈានដល់ការសម្រេចបានផែនការមួយប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃដើម្បីអភិវឌ្ឍន៍ខេត្តក្រចេះទាំងមូលកាន់តែមានភាពរីកចំរើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៍បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្តដែលបានខិតខំយកអស់កម្លាំងប្រាជ្ញា មកពិនិត្យ ពិភាក្សា ដេញដោល បំពេញបន្ថែមដើម្បីស្វែងរកគន្លឹះល្អៗសម្រាប់ដាក់បញ្ចូលសៀវភៅផែនការយុទ្ធសាស្ត្រ និងឈានដល់ការអនុម័តបាន ២១លើ២១សម្លេង ពិសេសអរគុណចំពោះលោក លោកស្រីជាសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដែលខិតខំប្រឹងប្រែងរួមសហការគ្នាបង្កើតបាននូវគម្រោងផែនការកម្មវិធីវនិយោ៣ឆ្នាំរំកិល(២០២០/២០២២) និងកម្មវិធីអភិវឌ្ឍន៏មូលដ្ឋាននៃផែនការអភិវឌ្ឍន៏ប្រាំឆ្នាំ(២០២០/២០២៤)នេះ ដើម្បីអោយមានភាពជាក់លាក់ពិត ប្រាកដ ទម្លាភាពសម្រាប់ដំណើរការទៅបានដោយជោគជ័យ និងភាពរីកចំរើនរបស់ខេត្តនាពេលអនាគត់ស្របទៅតាមទិសដៅយុទ្ធសាស្រ្តរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ។

ឯកឧត្តម ជម្រុញឲ្យមានការខិតខំផ្សព្វផ្សាយដល់មហាជន ប្រជាជនឲ្យបានទូលំទូលាយពីវិធានការនៃការទប់ស្កាត់ការឆ្លងជម្ងឺ កូវីដ ១៩ មន្ទីរសុខាភិបាលត្រូវបន្តតាមដានគ្រប់សភាពការទាំងអស់ទូទាំងខេត្តនិងត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ប្រសិនបើមានកើតឡើងនៅក្នុងដែនដីរបស់យើង ជាពិសេសត្រូវបន្តតាមដានរាល់ព័ត៌មានក្លែងក្លាយ ដែលបង្ករឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងបាក់ស្មារតី ៕ធ.ដ

ដោយ ម៉េង គាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner