កូវីដ​៖​ ​ថៃ​មាន​ស្លាប់​៤​៤​នាក់​ទៀត​ ​ឆ្លង​ថ្មី​ជាង​៣​ពាន់​នាក់​

ប្រទេស​ថៃ​បាន​ប្រកាស​ពី​ ​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​៣​,​៦​៤​៤​នាក់​ ​និង​ស្លាប់​៤​៤​នាក់​ ​បន្ថែម​ទៀត​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ ​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​ ​នៅ​ថ្ងៃសុក្រ​ ​ទី​២​៥​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ទាំងនោះ​ ​មាន​១​៦​៥​នាក់​ ​ជា​អ្នកទោស​នៅ​តាម​ពន្ធ​នាគា​រ​ ​និង​៣​១​នាក់​ ​ជា​អ្នក​ទើប​ត្រឡប់មក​ពីក្រៅ​ប្រទេស​ ​ហើយ​ទីក្រុង​បាងកក​រក​ឃើញ​ច្រើនជាង​គេ​ ​គឺ​១​,​១​៤​២​នាក់​។​

​ថៃ​បាន​បន្ត​មាន​ករណី​ឆ្លង​ថ្មីៗ​ ​កើន​ដល់​២​៣​៦​,​២​៩​១​នាក់​ហើយ​ ​ក្នុង​នោះ​ ​១​,​៨​១​៩​នាក់​ស្លាប់​ ​និង​១​៩​៣​,​១​០​៦​នាក់​ ​ជាសះស្បើយ​ឡើងវិញ​៕​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner