ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅមីយ៉ាន់ម៉ា បានសម្រួលជូនប្រជាពលរដ្ឋខ្មែរមួយក្រុមទៀត ដែលបានជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកម្ពុជាវិញ

នៅថ្ងៃសុក្រ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរមួយក្រុមទៀត ដែលបានបញ្ចប់បេសកកម្មការងារ និងជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកម្ពុជាវិញតាមជើងហោះហើរសង្គ្រោះដែលរៀបចំដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ពីប្រទេសកម្ពុជា។ នេះគឺជាការរៀបចំជើងហោះហើរសង្គ្រោះលើកទី៦ ពីប្រទេសមីយ៉ាន់ម៉ា ហើយដែលនឹងដឹកជញ្ជូនពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណជាង ១៤០នាក់ពីប្រទេសកម្ពុជា ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញផងដែរ។

គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយក្រសួងការបរទេសមីយ៉ាន់ម៉ា និងស្ថានឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅរាជធានីភ្នំពេញ ក្នុងការរៀបចំជើងហោះហើរសង្គ្រោះចំនួន៦ លើក និងបានសម្របសម្រួលក្នុងការរៀបចំជើងហោះហើរឯកជន(CharterFlight)ចំនួន២លើកជូនបងប្អូនពលរដ្ឋខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា សរុបចំនួន ១៨៣នាក់ក្នុងនោះរួមមានព្រះសង្ឃ ៥០អង្គ និងដូនជី ៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner