ក្រសួងអប់រំ ប្រកាសផ្សព្វផ្សាយ ជាផ្លូវការ វីដេអូស្តីពីការបង្រៀនពីចម្ងាយ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការវីដេអូ ស្តីពីការបង្រៀនពីចម្ងាយ និងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សាសម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ តាមប្រព័ ន្ធអនឡាញ។

គួរបញ្ជាក់ថាកម្មវិធីនេះមានការគាំទ្រទាំងថវិកា និងបច្ចេកទេសពីអង្គការ GoodNeighbors International និងអង្គការ UNESCO ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ជាសេនាធិការ បានសហការគ្នារៀបចំការបង្រៀនកម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធពីចម្ងាយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ក្នុងអង្គពិធី ដោយសារការរីករាលដាលជំងឺកូវីដ ១៩ មិនថានៅប្រទេសយើងទេ តែវាជាបញ្ហាសកល ដូចនេះការរៀនតាមប្រព័ន្ធអនឡាញជាកែប្រែឥរិយាបទថ្មីមួយ ក្នុងការរៀនប្រើប្រាស់បច្ចេកវិទ្យា ជាមួយគ្នានេះដែរអ្នកសិក្សាក៏ត្រូវតែមានកាប្តេជ្ញាចិត្តសម្រាប់ការរៀនសូត្រពេញមួយជីវិតសម្រាប់មន្រ្តីអប់រំ មិនថាតែការអប់រំក្រៅប្រព័ន្ធនោះទេ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឲ្យរៀបចំមជ្ឈមណ្ឌល និម្មិតសិក្សាពេញមួយជីវិត ដែលអាចឲ្យសិស្សក្រៅសាលា និងក្នុងសាលាអាចសិក្សាបាន និងបន្ថែមមុខវិជ្ជាមួយចំនួនទាក់ទង និងបំណិនអាជីពរៀនដោយខ្លួនឯងលើបណ្តាញ៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner