ប្រធានាធិបតីចិន-រុស្ស៊ីណាត់ជជែកគ្នា ថ្ងៃ២៨ មិថុនា
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រធានាធិបតីចិន ស៊ី ជីនភីង គ្រោងនឹងមានជំនួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន តាមប្រព័ន្ធវីដេអូ នាថ្ងៃទី២៨ មិថុនា ២០២១ខាងមុខនេះ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ប្រកាសឲ្យដឹង នាថ្ងៃទី២៥ មិថុនា ២០២១ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ មុននេះបន្តិច។
ជាការកត់សម្គាល់ ថ្មីៗនេះ លោកពូទីន ទើបតែជួបផ្ទាល់ជាមួយ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក នៅប្រទេសស្វីស ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នាមួយចំនួន។
ស៊ីនហួរមិនបានបង្ហាញពីប្រធានបទអ្វី ដែលមេដឹកនាំចិននិងរុស្ស៊ីជួបគ្នា នាដើមសប្តាហ៍ក្រោយនេះទេ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ