ហោរាសាស្រ្តប្រចាំថ្ងៃ២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះអាជីវកម្ម និងកិច្ចការនានាអាចដំណើរការទៅដោយគ្មានផលរំខាននោះទេ។ លើសពីនេះ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំប្រសិនបើអ្នកមានភាពក្លាហានច្រើនជាងនេះ។ អាស្រ័យហេតុនេះសូមត្រៀមខ្លួន រៀបចំគម្រោងការ និងព្យាយាមធ្វើការទំនាក់ទំនងបន្ថែម។ ទន្ទឹមនឹងនេះ សូមព្យាយាមបញ្ចប់ការងារទាំងឡាយឲ្យបានរួសរាន់។ ប្រការដែលគួរជៀសវាងក្នុងពេលនេះ គឺការចាកចេញពីគម្រោងផែនការ ឬការសម្រេចចិត្តក្រោមឥទ្ធិពលពីខាងក្រៅ។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពនានារបស់លោកអ្នកក្នុងថ្ងៃនេះ ចម្រើនលូតលាស់លើសពីក្តីរំពឹង។ លោកអ្នកមានមនុស្សផ្ទុយភេទនាំលាភសំណាងមកឲ្យ ដូច្នេះសូមសំលឹងមើលស្ថានភាពនៅជុំវិញខ្លួន ហើយមានភាពឈ្លាសវៃយល់ដឹងពីគោលបំណងសំខាន់ៗទាំងនោះ។ ផ្ទុយទៅវិញ ហាមដាច់ខាតការពឹងពាក់អ្នកដទៃក្នុងការសម្រេចចិត្តលើកិច្ចការងាររបស់ខ្លួនឯង អ្នកអាចសុំការពិភាក្សាបាន ប៉ុន្តែមិនអាចពឹងពាក់គេទាំងស្រុងនោះទេ។ ចំពោះការងារថ្មី ឬការបណ្តាក់ទុន គឺអាចសម្រេចទៅបានតាមបំណង ដូច្នេះចូរបន្តដំណើរការនេះចុះ។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកអាចនឹងប្រឈមនឹងការខាតបង់បន្តិចបន្តួចក្នុងអាជីវកម្ម ឬសម្រាប់អ្នកប្រកបកិច្ចការងារផ្សេងៗ កិច្ចការងាររបស់អ្នកហាក់មានភាពស្មុគ្រស្មាញ ហើយក៏មានមនុស្សមួយចំនួនមិនគាំទ្រនឹងការខំពុះពាររបស់អ្នកទេ។ ទោះបីជាយ៉ាងនេះក្តី សូមកុំបន្តខ្លួនឯងឲ្យស្ថិតក្រោមការសម្រេចចិត្តរបស់អ្នកដទៃ ព្យាយាមដើរចេញពីបញ្ហា ហើយខំប្រឹងធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ក្នុងនោះ សូមកុំមានក្តីបារម្ភពេក ពីព្រោះលោកអ្នកនៅមានលទ្ធភាពក្នុងការពិភាក្សា និងពន្យល់ពីការងាររបស់ខ្លួនចំពោះថា្នក់លើបាន។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលប្រសើរណាស់ក្នុងការពិភាក្សាការងារធំតូចជាមួយថ្នាក់លើ និងដៃគូជំនួញរបស់នេះ។ ក្នុងពេលនេះ លោកអ្នកអាចធ្វើការចរចា ដោយរួមទាំងការសុំបញ្ចុះតម្លៃទំនិញផ្សេងៗផង។ ភាពជោគជ័យក្នុងពេលនេះ លោកអ្នកអាចគ្រប់គ្រងបានដោយសមត្ថភាពរបស់ខ្លួន ប៉ុន្តែក៏សូមសម្តែងគំនិតយោបល់របស់អ្នកឲ្យបានត្រឹមត្រូវ ហើយក៏ត្រូវស្វែងយល់ពីទឹកចិត្តរបស់មនុស្សដែលអ្នកកំពុងប្រាស្រ័យទាក់ទងផងដែរ។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកកំពុងប្រទះនឹងបញ្ហារាំងស្ទះ ដូច្នេះភាពចម្រើនលូតលាស់ និងផលចំនេញដែលអ្នកកំពុងគ្រោងទុក គឺមិនទាន់អាចសម្រេចបានពេលនេះទេ។ សូមអ្នកអត់ធ្មត់នឹងពាក្យនិន្ទា ការមើលស្រាលរបស់មនុស្សទាំងឡាយ ហើយរក្សាខ្លួនក្នុងស្ថានភាពរស់នៅស្ងប់ស្ងៀម និងកុំភ័យបារម្ភច្រើន។ ក្នុងពេលនេះការពិភាក្សាជាមួយមនុស្សដែលអ្នកទុកចិត្ត គឺជាច្រកចេញដ៏មានប្រសិទ្ធភាពបំផុត។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកល្អជាមធ្យម។ កិច្ចការងារទាំងឡាយកំពុងដំណើរការទៅរកភាពចម្រើនលូតលាស់យ៉ាងធំដុំ។ ក្នុងពេលនេះប្រសិនបើអ្នកសម្រេចចិត្តចាកចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅ អ្នកអាចនឹងទទួលបានឳកាសច្រើនជាងការសំងំនៅក្នុងស្ថានភាពដដែលៗរបស់អ្នក។ លើសពីនេះ សំដីលោកទទួលបានការគាំទ្រណាស់ ដូច្នេះការដឹកនាំក្រុម ឬការចាប់ផ្តើមការងារថ្មីគង់នឹងបានសម្រេចផលយ៉ាងងាយស្រួល។ នៅរវាងពេលរសៀល លោកអ្នកក៏អាចនឹងទទួលដំណឹងដ៏ភ្ញាក់ផ្អើលផងដែរ។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកជាអាជីវករ មិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ពីព្រោះស្ថានភាពខាងក្រៅកំពុងជះឥទ្ធិពលខ្លាំង។ ចូរមានភាពអត់ធ្មត់ និងអនុគ្រោះច្រើនចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសមនុស្សដែលអ្នកនឹងធ្វើការជាមួយគេច្រើនទៅថ្ងៃខាងមុខ។ ពាក្យសំដីរបស់អ្នកជាចំណុចខ្លាំង និងក៏ជាចំណុចខ្សោយផងដែរ ដូច្នេះសូមប្រើពាក្យសំដីកែប្រែស្ថានភាពទៅរកភាពចម្រើន។ ដោយឡែក សូមប្រយ័ត្នជំងឺទាក់ទងនឹងផ្លូវដង្ហើម។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករនឹងទទួលផលចំណេញយ៉ាងគាប់ប្រសើរ។ ចំណែកលោកអ្នកដែលប្រកបការងាររដ្ឋឯកជន នឹងទទួលបានជោគជ័យ ព្រមទាំងការគាំទ្រហើយច្រើន។ ថ្ងៃនេះមិនគួរមានការព្រួយបារម្ភអ្វីទេ ពីព្រោះជាពេលដែលមានអំណោយផលសម្រាប់ការចាកចេញ និងការទទួលបានឳកាសថ្មីៗ។ ក្រៅពីនេះសូមហាមជាដាច់ខាត ការនិយាយស្តីក្រោយខ្នងអ្នកដទៃ ពីព្រោះអាកប្បកិរិយារបស់អ្នកកំពុងស្ថិតក្រោមការពិនិត្យ និងវាយតម្លៃ។
ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការនានាតម្រូវឲ្យលោកអ្នករៀបចំគម្រោងឲ្យបានល្អិតល្អន់ទើបទទួលបានផ្លែផ្កាជាទីគាប់ចិត្ត។ លោកអ្នកត្រូវចាប់យកឳកាសនានាដែលមានក្នុងថ្ងៃនេះ ហើយធ្វើយ៉ាងណាកុំបណ្តោយទុកឲ្យវារបូតបាត់បង់ទៅដោយការធ្វេសប្រហែស។ លោកអ្នកអាចធ្វើការសម្រេចចិត្ត ធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារថ្មីបានដោយគ្មានផលជំទាស់ទេ។ ប៉ុន្តែប្រសិនបើអ្នករងចាំបន្តិចទៀតនោះផលលូតលាស់ធានាថាមានកំរិតខ្ពស់ជាងពេលនេះ។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការអនុវត្តការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ ពីព្រោះមនុស្សនៅជុំវិញអ្នកពេលនេះមិនមានបំណងល្អចំពោះអ្នកនោះទេ។ សូមស្វែងយល់អំពីបញ្ហាដែលកំពុងកប់ក្នុងស្ថានភាពការងាររបស់អ្នក ហើយរកពិធី និងពេលវេលាដោះស្រាយភាពអសកម្មនេះ។ ផ្ទុយទៅវិញ សូមប្រយ័ត្នចាញ់បោកគេ ដូច្នេះសូមរក្សាកំរិតហិរញ្ញវត្ថុរបស់អ្នក កុំចាយវាយ ឬប្រើប្រាស់លុយកាក់ច្រើនក្នុងពេលនេះ។
ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះផ្តល់ផលល្អឲ្យលោកអ្នកបំពេញការងារដែលអ្នកប៉ងប្រាថ្នាទាំងឡាយ។ ចំពោះលោកអ្នកដែលប្រកបអាជីវកម្ម ទិសភោគទ្រព្យក្នុងថ្ងៃនេះ គឺទិសនិរតី។ ក្រៅពីនេះ អ្នកអាចទទួលបានដំណឹងល្អក្នុងរង្វង់ការងារ ឬការតម្លើងកំរៃការងារដែលគួរជាទីមោទនក្រៃលែង។ ចំពោះស្ថានភាពអវិជ្ជមានដ៏សំខាន់បំផុតក្នុងពេលនេះ គឺភាពខ្ជិលច្រអូស និងការមើលស្រាលជំហានរបស់ដៃគូជំនួញ ឬមិត្តរួមការងារ ក្នុងការអនុវត្តការងារ។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងធំនឹងកើតឡើងនៅរវាងពេលរសៀល ហើយនាំមកឲ្យដោយមនុស្សផ្ទុយភេ។ ចំពោះការងារដែលអ្នកបានអនុវត្ត ឬបានគ្រោងទុកគឺសុទ្ធតែស្ថិតក្នុងស្ថានភាពវិជ្ជមានទាំងអស់ ដូច្នេះមិនចាំបាច់រងចាំឳកាសណាមួយផ្សេងទៀតនោះទេ ចូរចាប់ផ្តើមអនុវត្តក្នុងពេលនេះចុះ គង់នឹងបានផលល្អ។ ក្រៅពីនេះ អ្នកគួរមានការប្រុងប្រយ័ត្នពីការចាញ់បញ្ឆោតគេ ឬបាត់បង់ទ្រព្យសម្បត្តិព្រោះអារម្មណ៍ទន់ជ្រាយរបស់ខ្លួនឯង។ ការពិចារណា គឺមានសារសំខាន់ណាស់ពេលនេះ។
ចំណាំ
ឆ្នាំទាំង៤ ជូត ឆ្លូវ ចរ កុរ រាសីលោកអ្នកឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។ សម្បត្តិទ្រព្យ និងឳកាសល្អៗក្នុងជីវិតនឹងកើតឡើងចំពោះអ្នកក្នុងថ្ងៃនេះ។ រាល់ការងារនានាគឺនឹងសម្រេចផលយ៉ាងពេញចិត្តណាស់។