អប្សរាព្រឹកនេះ ២៦ មិថុនា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
L1 សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបភាព ជាមួយនឹងការហាត់ប្រាណ ដោយធាក់កង់ ព្រោះជាជម្រើសល្អ ក្នុពេលធ្វើចត្តាឡីស័ក ៕ …អានផ្ទាល់…
C12 ថ្ងៃទី២៥ ខែមិថុនា គឺជាថ្ងៃទី៧ នៃការធ្វើចត្តាឡីស័ករបស់សម្តេចតេជោ ហ៊ុន សែន សម្តេចបានបង្ហោះរូបភាពហាត់ប្រាណដោយធាក់កង់នៅផ្ទះ និងបានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី សុខសេចក្តីចម្រើន»៕…អានផ្ទាល់ (Page)
BH1 សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន ៕ …ឃ្លីប… (អត្ថបទ រូបភាព ស៊ូ វណ្ណលុក + អាន កាត់ត ប៊ុន ហុក)
C14 សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជឱបត្ថម្ភ ព្រះរាជទ្រព្យ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនានេះ ៕…អានផ្ទាល់ (Page)
BH3 ធនាគារពិភពលោក ផ្តល់ឥណទាន ២០០លានដុល្លារ ដល់ប្រទេសកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងវិបត្តិកូវីដ-១៩ ៕ …អានផ្ទាល់…
BH4 វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចំនួន១ លានដូសទៀត និងមកដល់ នៅថ្ងៃនេះ និង១លានដូស មកដល់នៅថ្ងៃទី២៨ មិថុនា ៕ …ឃ្លីប… (អត្ថបត រូបភាព កាត់ត ប៊ុន ហុក + អាន រ័ត្ម ចរិយា)
C2 ឯកឧត្តម អ៊ិត សំហេង បានសូមអោយសហជីព ត្រូវដោះស្រាយលើតុចរចារ ជៀសវាងការដឹកនាំធ្វើបាតុកម្មបិទផ្លូវ ឬប្រើហឹង្សា បំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និងឯកជន៕…ឃ្លីប…
V2 អាជ្ញាធរចេញសេចក្ដីណែនាំមួយ ស្ដីពីការរៀបចំដើម្បីឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២១៕…អានផ្ទាល់
វគ្គទី២៖សុវត្ថិភាពសង្គម
C1 អាជ្ញាធររាជធានីភ្នំពេញ ជំរុញឱ្យពង្រឹងការអនុវត្តវិធានក្រសួងសុខាភិបាល និងមិនអនុញ្ញាតឱ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈ ៕…ឃ្លីប…(ដោយ៖ហេង សម្បត្តិ+កាត់ត ជាសេឌី)
C13 រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ដារប្រឡាយមេ២ខ្សែ នៅសងខាងផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង ហើយគ្រោងស្ថាបនាផ្លូវលើខ្នងប្រឡាយ ៕…អានផ្ទាល់ (Page)
C11 រដូវភ្លៀងធ្លាក់បានចូលមកដល់ហើយ ឯកអគ្គរដ្ឋទូតជប៉ុន បានអំពាវនាវឱ្យពលរដ្ឋខ្មែរ បង្កើតអកប្បកិរិយាល្អ ក្នុងការរស់នៅទុកដាក់សំរាមឱ្យបានត្រឹមត្រូវ «សកម្មភាពរបស់លោកអ្នកថ្ងៃនេះ នឹងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរនៅថ្ងៃអនាគត» ៕…អ្នកនាង ឈុន លីដា…ឃ្លីប…
BH2 គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ណែនាំ ទៅអភិបាលរាជធានី-ខេត្ត ត្រៀមខ្លួនឆ្លើយតប គ្រោះមហន្តរាយទឹកជំនន់ ៕ …ឃ្លីប… (រូបភាព ជា សេឌី + អត្ថបទ អាន កាត់ត ប៊ុន ហុក)
ខេត្តសៀមរាប
BH7 ធ្វើតេស្តកូវីដ១៩ អាជីវករ ផ្សារលើធំថ្មីសៀមរាប រកឃើញវិជ្ជមានភាគច្រើន ជាអ្នកលក់ចាប់ហួយ អ្នកទារផាស៊ី និងអ្នកមើលបន្ទប់ទឹក ៕ …អានផ្ទាល់…
ខេត្តមណ្ឌលគីរី
C15 ឃាត់ខ្លួនបានអ្នកជាប់ពាក់ព័ន្ធ ទៅនឹងបទល្មើសព្រៃឈើ នៅតំបន់អូរហ៊ុច ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕ …អានផ្ទាល់ (ដោយ៖ពលៈ)
———
BT1 ក្រុមហ៊ុនសែលកាត ផ្តល់ជូននូវអាហារូបករណ៍ ដើម្បីជួយគាំទ្រ ដល់អ្នកអភិវឌ្ឍន៍ កម្មវិធីជំនាន់ថ្មី នៅកម្ពុជា ៕ …ឃ្លីប…
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តសៀមរាប
C6 រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន ក្នុងការបរិបទប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩៕ …អានផ្ទាល់ (ដោយ៖ សុខា រិទ្ធ)
V3 ទីក្រុងសៀមរាបទទួលពានរង្វាន់ទេសចរណ៍ប្រណិតលេខ១លំដាប់ពិភពឆ្នាំ២០២១ពីTripadvisor៕…អានផ្ទាល់
ខេត្តបាត់ដំបង
C7 អ្នកភូមិបោះពោធិ៍ និងភូមិកំពង់ពិល ស្ថិតក្នុងឃុំអូរដំបង១ និងឃុំវត្តតាមឹម ស្រុកសង្កែ ទទួលបានស្ពានថ្មថ្មីមួយខ្សែ ដើម្បីឆ្លងកាត់អូរផ្សារខ្វែង តាមរយៈការអភិវឌ្ឍន៍ របស់រដ្ឋបាលខេត្តបាត់ដំបង៕ …អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
ខេត្តបន្ទាយមានជ័យ
C8 ប្រជាពលរដ្ឋនិយាយថា ពួកគាត់លេងពិបាកធើ្វដំណើរទាំងរដូវប្រាំង និងវស្សាទៀតហើយ ដោយបានស្ពានដែកមួយឆ្លងកាត់ ៕…លោកគៀន ចាន់ហ៊ីន…ឃ្លីប…
C10 ក្រុមការងារចុះជួយស្រុកថ្មពួក បានផ្ដល់ស្បៀងអាហារដល់គ្រួសារមានទុក្ខលំបាក និង ខ្វះខាតក្នុងជីវភាព ៕…លោកគៀន ចាន់ហ៊ីន…ឃ្លីប…
ខេត្តព្រះសីហនុ
C5 UN-Habitat និងរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលាបណ្តុះបណ្តាល និងប្រជុំពិគ្រោះយោបល់ ស្តីពីទីក្រុងឆ្លាតវៃ និងការរៀបចំក្របខ័ណ្ឌទីក្រុងឆ្លាតវៃ សម្រាប់ក្រុងព្រះសីហនុ៕…អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តកំពង់ធំ
BH6 មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសួរសុខទុក្ខ អង្គភាពកងវរសេនាតូច លេខ១ដើម្បីពង្រឹងវិធានការ ការពារទប់ស្កាត់ ការឆ្លងមេរោគ កូវីដ-១៩ ៕ …ឃ្លីប…
ខេត្តកំពង់ស្ពឺ
C3 ប្រធានតុលាការ និងលោកជំទាវព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ អញ្ជើញសាកសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៕…អានផ្ទាល់ (ដោយ៖ ម៉ុន សំអាត)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
BH5 អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកវគ្គស័្វយសិក្សាអនឡាញ ជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ ៕ …ឃ្លីប… (អត្ថបទ រូបភាព អ៊ិត រ៉ាវុធ + កាត់ត ប៊ុន ហុក + អាន រ័ត្ម ចរិយា)
C4 វិចារណកថា គណបក្សប្រជាជនកម្ពុជា ជាបង្អែកដ៏រឹងមាំ និងជាក្តីសង្ឃឹមតែមួយគត់ របស់ប្រជាជនកម្ពុជា៕…ឃ្លីប…៩៖១៩
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ២រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ ៕…ឃ្លីប…