លោក ប្រាជ្ញ ច័ន្ទ បានក្លាយជាប្រធានគជបស្របច្បាប់ហើយ ក្រោយព្រហស្ថលេខាព្រះមហាក្សត្រ (Video Inside)
លោក ប្រាជ្ញ ច័ន្ទ បានចូលស្បថក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃនេះ ក្រោយមានព្រះរាជក្រឹត្យរបស់ព្រះមហា ក្សត្រតែងតាំងជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ព្រះរាជក្រឹត្យថ្ងៃទី២៤មិថុនា ព្រហស្ថ លេខាដោយព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនី បានបញ្ជាក់ក្នុងមាត្រា២ថា តែង តាំងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ព្រះរាជក្រឹត្យដដែល បានបញ្ចប់មុខ តំណែងឯកឧត្តម ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានតែងតាំងដោយព្រះ រាជ ក្រឹត្យចុះថ្ងៃទី១០មេសាឆ្នាំ២០១៥។
លោក ស៊ិក ប៊ុនហុក ដែលមានវ័យចាស់ជរា និងមានជម្ងឺប្រចាំកាយ បាន ដាក់ពាក្យលាលែងពីមុខតំណែង កាលពីដើមខែមិថុនានេះ។