ដាណឺម៉ាក និងអុីតាលី ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពាន UERO 2020

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមជម្រើសជាតិដាណឺម៉ាក បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិវ៉េល ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប UERO 2020 នាកីឡដ្ឋាន Johan Criujff Arena ស្ថិតក្នុងប្រទេសហូឡង់ ខណ:ក្រុមអុីតាលី បានយកឈ្នះ អូទ្រីស ២ទល់១ វគ្គថែមម៉ោង១៥នាទី២ដង ក្រោយពី៩០នាទី ស្មើគ្នា០ទល់០ ។

ក្រុមជម្រើសជាតិដាណឺម៉ាក រកបានគ្រាប់នាំមុខដោយកីឡាករ Kasper Dolberg នៅនាទី២៧ និងគ្រាប់ទី២នៅនាទី៤៨ កីឡាករ Joakim Maehle រកបានគ្រាប់ទី៣ នៅនាទី៨៩ និងគ្រាប់ទី៤ ចុងក្រោយគេនៅនាទី៩០+៤។ ដូច្នេះក្រុមជម្រើសជាតិដាណឺម៉ាក ត្រូវឡើងទៅឈររង់ចាំវគ្គ ៨ក្រុមចុងក្រោយរងចាំក្រុមជម្រើសជាតិហូឡង់ ប៉ះក្រុមជម្រើសជាតិសាធារណរដ្ឋឆេក នៅយប់នេះនៅទីក្រុង ប៊ូដាប៉េស ប្រទេសហុងគ្រី ។


ចំណែកឯក្រុមអុីតាលី បានយកឈ្នះអូទ្រីស ២ទល់១ នៅវគ្គថែមម៉ោង
៩០នាទី ក្រោយស្មើគ្នា ០ទល់០ ត្រូវរងចាំការប្រកួតរវាងព័រទុយហ្គាល់ជាមួយប៊ែលហ្សិក យប់នេះដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner