ឯកឧត្តមបណ្ឌិត ថោង ខុន អបអរសាទរលោកស្រី ស្រួង ភាវី ដណ្ដើម បាន ពាន Blue One Resort LPBA Championship នៅ សា ធារណ រដ្ឋ កូរ៉េ
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋ មន្ដ្រី ក្រ សួង ទេស ចរណ៍ និង ជា ប្រ ធាន គណៈ កម្មា ធិ ការ ជាតិ អូឡាំ ពិក កម្ពុជា-NOCC បាន ចូល រួម អប អរ សា ទរ លោក ស្រី ស្រួង ភាវី កី ឡា កា រិនី ស្នូក ឃ័រ ជម្រើស ជាតិ កម្ពុជា ដែល លោក ស្រី ដណ្ដើម បាន ជើង ឯក ការ ប្រ កួត កី ឡា ស្នូក ឃ័រ កា រ៉ុម អន្ដរ ជាតិ Blue One Resort LPBA Championship (ផ្នែកនារី) កាល ពី ថ្មីៗ នៅ សា ធារណ រដ្ឋ កូរ៉េ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្ដែងនូវសេចក្ដី សោ ម នស្ស រីក រាយ យ៉ាងក្រៃ លែង ចំពោះ លោក ស្រី ស្រួង ភាវី ដែល បាន ខិត ខំ ប្រឹង ប្រែង រហូត ដណ្ដើម បាន ជោគ ជ័យ លើ ឆាក អន្ដរ ជាតិ ជាបន្ដបន្ទាប់ ជាក់ ស្ដែង ពេល នេះ លោក ស្រី បាន ដណ្ដើម ពាន រង្វាន់ ដ៏ ធំ កម្រិត ពិ ភព លោក Blue One Resort LPBA Championship ដែល ជា ការ នាំ មក នូវ កិត្តិ យស ដ៏ ឧត្តុង្គឧត្តម សម្រាប់ ប្រ ទេស ជាតិ ហើយ ជា គំរូ ដ៏ ល្អ សម្រាប់ កីឡាករ-កីឡាការិនី និង យុវ ជន របស់ យើង។

ឯកឧត្តមរដ្ឋមន្ដ្រី និងជាប្រធាន NOCC ដដែលសង្ឃឹមថា លោកស្រី ស្រួង ភាវី នឹងបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ពិសេស លើ ប្រភេទ វិញ្ញាសាស្នូកឃ័រ ដែលមានក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បី មាន លទ្ធ ភាព ដណ្ដើមមេដាយជូនជាតិកាន់តែច្រើន ពិសេស រួម ដំ ណើរ ឆ្ពោះ ទៅ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ព្រោះវិញ្ញាសាដែលលោកស្រីកំពុង ប្រ កប អាជីពបច្ចុប្បន្ន គឺប្រភេទកីឡាស្នូកឃ័រការ៉ុម ឬស្នូកឃ័រអាជីពនេះ មិន មានក្នុងការប្រកួតកីឡាស៊ីហ្គេមនោះទេ។

ចំពោះកីឡាការិនី ស្រួង ភាវី បានបង្ហាញមោនទភាពជាខ្លាំង ក្រោយ ដណ្ដើម បានសមិទ្ធផលថ្មីជូនប្រទេសជាតិថា «ខ្ញុំបានប្រកួត កីឡាស្នូក ឃ័រ ពានរង្វាន់ជើងឯកពិភពលោកដ៏ធំបំផុត នៅក្នុងប្រទេសកូរ៉េ ខាងត្បូង ។ ការប្រកួតដ៏លំបាក និងតឹងតែងនេះ ខ្ញុំខំហ្វឹកហាត់ទាំងយប់ ទាំងថ្ងៃ មិនសម្រាក ខំឡើងធ្លាក់ខ្លួនឈឺយ៉ាងណា ក៏នៅតែប្រឹង ដើម្បី ជាតិ កម្ពុជា របស់ខ្ញុំ។ ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បី អ្នក ព្រោះ អ្នក បាន ផ្ដល់ កំណើត និងអត្តសញ្ញាណដល់ខ្ញុំ និងជនជាតិខ្ញុំ។ ថ្ងៃនេះ ខ្ញុំបាន ទទួល ពាន ជើង ឯកពិភពលោកលេខ១បានសម្រេចហើយ ក៏ព្រោះតែ កិត្តិ យស កម្ពុជាលើឆាកអន្តរជាតិ ទោះក្នុងសម័យកូវីដ-១៩ក៏ដោយ…» ។
សូមបញ្ជាក់ថា ការប្រកួតកីឡាស្នូកឃ័រការ៉ុមដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២១ ខែមិថុនា ឆ្នាំ២០២១ នៅសាធារណរដ្ឋកូរ៉េ ដោយមានកីឡាការិនីជើងខ្លាំងជុំវិញពិភពលោកចូលរួមសរុប ៦៤នាក់។ ក្នុងនោះលោកស្រី ស្រួង ភាវី បានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ហើយបានវាយបកយកឈ្នះក្នុងលទ្ធផល ៣-១សិត (១១-៤, ១១-៤, ១១-១០ និង ១១-៩ពិន្ទុ) ដើម្បីគ្រងជើងឯកពានរង្វាន់កម្រិតពិភពលោកនេះតែម្ដង៕


