ម៉ានី ប៉ាគីអៅ ត្រូវបានគេប្តឹង រឿងប្តូរគូប្រកួត
អត្ថបទដោយ៖
លន់ សារ៉ាត
អ្នកគ្រប់គ្រងកីឡាដ៏មានឥទ្ធិពល Audie Attar បានដាក់ពាក្យប្តឹងកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានី ប៉ាគីអៅ ដោយចោទថា កីឡាករសញ្ជាតហ្វីលីពីនរូបនេះប្តូរគូប្រកួតភ្លាមៗ នេះបើតាមការចេញផ្សាយរបស់ The Athletic នាថ្ងៃទី២៧ មិថុនា ២០២១។
ដើមបណ្តឹងថា ប៉ាគីអៅ ត្រូវប្រកួតជាមួយ Mikey Garcia ទេ តែបែរជាប្តូរការសម្រេចចិត្តភ្លាមៗ ទៅប្រកួតជាមួយបុរសស្បែកខ្មៅ មិនដែរចាញ់ Errol Spence នាថ្ងៃទី២១ សីហា ២០២១វិញ។
ដើមបណ្តឹងដែលជាប្រធានទីភ្នាក់ងាររៀបចំការប្រកួត Paradigm Sports មានមូលដ្ឋាននៅអាមេរិក ហើយ ក៏ជាអ្នកគ្រប់គ្រងកីឡាករ Conor McGregorផងនោះ បានទាមទារឲ្យសងជំងឺចិត្ត ៣.៣លានដុល្លារអាមេរិក និងឲ្យលុបការប្រកួត ថ្ងៃ២១ សីហា។
ម៉ានី ប៉ាគីអៅ មិនទាន់មានការបកស្រាយអ្វីទេ ចំពោះបញ្ហានេះទេ នេះបើតាម The Athletic ដដែល៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ