អប្សរាព្រឹកនេះ ២៨ ខែមិថុនា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V2 សូមគោរព ជម្រាបសួរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រិយមិត្តទូរទស្សនិកជនជាទីគោរព និងជាទីមេត្រី !
ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ឆ្នាំ១៩៥១ – ២៨-មិថុនា ឆ្នាំ២០២១) ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា សូមជូនកម្រងឯកសារខ្លី ទាក់ទងនឹងសមិទ្ធិផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសឈានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍។ សូមប្រិយមិត្តទូរទស្សនិកជន តាមដានទស្សនា ដូចតទៅ!…ឃ្លីប…
V1 « សាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំព្ញកខួបលើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា » ៕…ឃ្លីប…(7:46)
BH1 ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងកម្មវិធី មីទិ្ទញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧០ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពី ការកែសម្រួលសមាសភាព នៃក្រុមការងាររៀបចំ អង្គការចាត់តាំង យុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ៕ …អានផ្ទាល់…
C5 ឯកឧត្តម ហ៊ុនម៉ានី បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានតួនាទី និងទំនួលខុសត្រូវខ្ពស់ លើជោគវាសនា និងអនាគតកម្ពុជា៕…លោក សុខ ណេត …ឃ្លីប…
វគ្គទី២៖សុវត្ថិភាពសង្គម
C6 ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែមិថុនា ម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨៣៩នាក់ ជាសះស្បើយចំនួន៧១៨នាក់ នឹងស្លាប់១៧នាក់។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧,៦៤៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤២,១៥៧នាក់ និងស្លាប់សរុបចំនួន ៥៤០នាក់៕…អានផ្ទាល់ ចប់
V3 ក្រសួងសុខាភិបាល ប្រកាសឱ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ប្រយ័ត្នមានគ្រោះថ្នាក់ដល់ជីវិត៕…អានផ្ទាល់
C8 ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រចាំកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ផ្តល់ជូនសម្ភារបរិក្ខាពេទ្យដល់ក្រុមគ្រូពេទ្យ TYDA ៕…អានផ្ទាល់ (Page)
C11 សមត្ថកិច្ចដកហូតសត្វតោ១ក្បាល ដែលលួចចិញ្ចឹមដោយខុសច្បាប់នៅរាជធានីភ្នំពេញ៕…អានផ្ទាល់
ខេត្តសៀមរាប
BH7 ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ៧៣នាក់ និងជាសះស្បើយ ៤៧នាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ៕ …អានផ្ទាល់…
BH2 អ្នកចាក់វ៉ាក់សាំង ២ដូសរួច តែមិនទាន់បានប័ណ្ណ ចាក់វ៉ាក់សាំង ឥលូវអាចទៅយកបានហើយ ៕ …អានផ្ទាល់…
BH3 កម្មករ ២៣៩នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានទទទួលអំណោយពី អភិបាលខណ្ឌបឹងកេងកង ៕ …អានផ្ទាល់…
ខេត្តក្រចេះ
C4 អភិបាលខេត្តក្រចេះ អញ្ចើញចុះពិនិត្យកាបិតទីតាំង ភោជនីយ ដ្ឋាននិងអាហារដ្ឋានជាច្រើនកន្លែងនៅក្រុងក្រចេះ ក្រោយរកឃើញអ្នកមានវិជ្ជមានកូវីដ -១៩ថ្មី ចំនួន២៨នាក់៕…អានផ្ទាល់(ដោយ៖ម៉េង គាង)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តកែប
BH4 ផ្លែឈើមកពីតំបនតំបន់ ភ្នំវល្លិ៍ កំពុងពេញនិយម ហើយដាក់លក់តាមផ្លូវ លេខ៣៣ ល្បីថា មានរស់ជាតិឆ្ងាញ់ ៕ …អានផ្ទាល់…
ខេត្តពោធិ៍សាត់
BH5 ឯកឧត្តម ម៉ៅ ធនិន ដាស់តឿន ដល់មន្ត្រីនៅខេត្តពោធិ៍សាត់ កុំយកអំណាច តួនាទី ទៅបំពានយកដីរដ្ឋឲ្យសោះ ៕ …អានផ្ទាល់…
សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តស្វាយរៀង
V6 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់៕…ឃ្លីប…
V7 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ស្បៀង និងរបស់ប្រើប្រាស់ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល នៃខេត្តស្វាយរៀង៕…ឃ្លីប…
ខេត្តកំពង់ធំ
BH6 មេបញ្ជាការសឹករងកំពង់ធំ នាំយកអំណោយ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅប្រគេនព្រះសង្ឃ វត្តសិរីមង្គលរ៉ាម ហៅវត្តបឹងខាងជើង ៕ …ឃ្លីប…
ខេត្តបាត់ដំបង
C2 អំណោយសម្តេចក្រឡាហោម ស ខេង ជាស្បៀងអាហារ ត្រូវបានចែកជូនដល់គ្រួសារក្រីក្រ លំបាកខ្លាំងចំនួន១០០គ្រួសាររស់នៅក្នុងភូមិបល្ល័ង្គសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប… (ដោយ៖អ៊ុក សំអាន -កាត់តជា សេឌី)
ខេត្តមណ្ឌលគិរី
C3 អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងសែនមនោរម្យ ៕…អានផ្ទាល់(ដោយ៖ពលៈ)
ខេត្តកំពត
C12 ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពត ប្រារព្ធពិធីសម្ពោធផ្លូវលំ ដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច៕…អានផ្ទាល់ (ដោយ៖សិលា សារិន)…
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
C7 សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជាស្បៀង និងថវិការ ជូនដល់អ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ ចំនួន៣០០នាក់ ៕…អានផ្ទាល់ (Page)
C10 ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជូនគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងថវិកា ដល់អ្នកមានជីវភាពខ្សត់ខ្សោយ ១០០នាក់ ៕…អានផ្ទាល់ (Page)
V4 រដ្ឋមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន ជួបគ្នាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងការពារប្រទេសទាំងពីរ៕…ឃ្លីប…
C13 សាធារណរដ្ឋឆេក ឡើងទៅជួបដាណាម៉ាក នៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ ហូឡង់ ៕…អានផ្ទាល់
ខេត្តកំពង់ស្ពឺ
C1 ឯកឧត្តម ឥត សារ៉ាត់ បញ្ជាក់ថា «បើប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ ហើយ ព្យាបាលជាសះស្បើយរួច គាត់ចង់មកចាក់វ៉ាក់សាំង ក្នុងគោលបំណងចង់បានប័ណ្ណចាក់វ៉ាក់សាំងនោះ សូមជម្រាបទៅគាត់ថា មិនបាច់ចាក់វ៉ាក់សាំងទៀតទេ ព្រោះអ្នកមានប្រព័ន្ធភាពសុំារួចទៅហើយ ។ ហើយភាពសុំាគឺឈ្នះនឹងជំងឺកូវីដ១៩ ដូច្នេះហើយទើបគាត់ជាពីជំងឺនេះ៕…អ្នកនាងឈុន លីដា…ឃ្លីប…(ដោយ៖ម៉ុន សំអាត)
C9 រដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថា ការដាំកូនឈើបន្ថែមពីលើឈើធម្មជាតិ ជាការបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងសហគមន៍ និងបន្សល់កេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ៕…អានផ្ទាល់
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃ៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ត្រូវនឹងថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១៕…ឃ្លីប…