ឆេះហាងលក់ អាយកូម យីហោ មករា តេឡេកូមសប ២ល្វែងយ៉ាងសន្ធោសន្លៅផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ ៖ មានអគ្គិភ័យមួយបានឆ្លង់ចរន្តអគិ្គសនីឆាបឆេះហាងលក់អាយកូមមួយកន្លែង ដែលមានយីហោ មករា តេឡេកូមសប ២ល្វែងយ៉ាងសន្ធោសន្លៅ ក្បែរផ្សារទួលទំពូង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសម្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ជាច្រើនគ្រឿង។ ក្នុងករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ផ្លូវលេខ៤៤០ កែងនិងផ្លូវលេខ៤៣២ ក្រុម១២ ភូមិ៣ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមាន ឈ្មោះ សៀង សេរីវឌ្ឍនា ភេទប្រុស អាយុ ៣៣ឆាំ្ន មុខរបរអាជីវករលក់ និងវិទ្យុទាក់ទង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានហាងលក់ អាយកូម យីហោមករា តេឡេកូមសប លក់អាយឌី អាយកូម វិទ្យុទាក់ទង និងលក់ទូរសព្ទដៃគ្រប់ប្រភេទកំពុងតែលក់ដូរសុខៗនៅក្នុងហាង ក៏មានផ្ទះលេខ៩៧ និងផ្ទះលេខ៩៩ ដែលស្ថិតនៅក្បែរផ្សារទួលទំពូង ក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះចេញមកពីផ្ទះបាយខាងក្រោយ និងមានផ្សែងហុយទ្រលោមចេញមកខាងក្រៅ ហើយភ្លាមៗនោះ ក្រុមបុគ្គលិកដែលកំពុងលក់នៅខាងក្នុង ក៏បាននាំគ្នាស្រវ៉េវ៉ាស្រវ៉ាជញ្ជូនអីវ៉ាន់យកចេញមកទុកនៅខាងក្រៅសិន ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌចំការមន ចុះមកជួយហៅរថយន្តពន្លត់អគ្គិភ័យឱ្យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាច្រើនគ្រឿងតែម្តង។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបង្កឱ្យមាននរណាម្នាក់រងរបួសនោះទេ។

សូមបញ្ជាក់ផងដែរថា ក្នុងករណីគ្រោះអគ្គីភ័យនេះ បណ្តាលមកពីឆ្លង់ចរន្តអគ្គីសនីឆាបឆេះផ្ទះ២ល្វែង ផ្ទះលេខ៩៧ និងផ្ទះលេខ៩៩ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់សរុបចំនួន១៩គ្រឿង ដោយប្រើរយៈពេល៣០នាទី ទើបបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ សំភារៈខូចខាត រួមមាន៖ ផ្ទះ២ល្វែង ប្រភេទសំណង់ថ្មបេតុងប្រក់សង័្កសីទំហំ ០៨ម៉ែត្រ គុណ ២៨ម៉ែត្រ និផ្ទះ១ល្វែងទៀត ទំហំ០៨ម៉ែត្រ គុណ និង១៤ម៉ែត្រ ជាន់ផ្ទាល់ដីអស់ទាំងស្រុង រួមទាំងឆេះសម្ភាឧបករណ៍វិទ្យុទាក់ទងអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕ ដោយ/ ឆៃហួត និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner