ឆេះព្រៃ និងស្មៅចំនួន ២កន្លែងនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ភ្នំពេញ៖ បញ្ហាភ្លើងឆេះព្រៃឆេះស្មៅបានកើតឡើងជាបន្តបន្ទាប់នៅតាមបណ្តាខណ្ឌជុំវិញរាជធានីភ្នំពេញរួមមឋនខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពធិសែនជ័យ និងខណ្ឌច្បារអំពៅ ។ ជាក់ស្តែងនៅវេលា ម៉ោង ១១ និង ១០ នាទី ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ នេះមានករណីភ្លើង ឆេះព្រៃ និងស្មៅនៅ ទីតាំង ២ផ្សេងគ្នា ក្នុងសង្កាត់ ព្រែកឯង ខណ្ឌ ច្បារអំពៅ តែមិនឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋឡើយដោយសាររថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ពន្លត់ ។

លោក គ្រី ហ៊ុច មន្ត្រីប្រចាំបញ្ជា វិទ្យុ ទាក់ទង សាលា ខណ្ឌ ច្បារអំពៅ ចំពោះ មូលហេតុ ដែល បង្ក ឲ្យឆេះ នេះគឺពុំទាន់ដឹងឡើយ ព្រោះ វាលស្មៅ និងព្រៃ ដែលឆេះនេះគឺ ស្ថិតក្នុង ដី ដែល ពុំ មាន ម្ចាស់ នៅ ថែរក្សា ។ ក្នុងករណី អគ្គិភ័យ នេះ ត្រូវបាន រថយន្ត របស់ ស្នងការ នគរបាល រាជធានី ភ្នំពេញ ចំនួន ៣ គ្រឿង និង រថយន្ត ពន្លត់ អគ្គិភ័យ ដែល ប្រចាំការ នៅ សាលា ខណ្ឌ ច្បារអំពៅ ចំនួន ១ គ្រឿង សរុប ៤ គ្រឿង ចុះទៅ បាញ់ពន្លត់ ធ្វើឲ្យ រលត់ប្រមាណ ជាងម៉ោងក្រោយហើយ បើសិនជាពុំមានការ អន្តរាគមន៍ ទាន់ពេល ទេគឺច្បាស់ ជា ឆេះ រាលដាល ដល់ ផ្ទះ ប្រជាពលរដ្ឋ ក្នុងភូមិជាក់ជាពុំខាន។

បន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ប្រជាពលរដ្ឋ បាន សំដែង ការ អរគុណ ដល់ ក្រុមរថយន្ត ពន្លត់ អគ្គិភ័យ រួមទាំង អាជ្ញាធរ ដែល ចុះទៅ ជួយ អន្តរាគមន៍ ទាន់ពេល កុំ អី ផ្ទះសម្បែង ពួកគាត់ ត្រូវបាន បំផ្លាញ អស់ គ្មាន សល់ ។ គួរបញ្ជាក់ថានៅក្នុង ខែមីនា នេះគឺមានករណី អគ្គិភ័យ ឆេះព្រៃ និងស្មៅកើតឡើង ក្នុងខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ ចំនួន ១៥ លើក រួមទាំង ថ្ងៃនេះ ចំនួន ២ លើក ។ នេះ ជា គ្រោះថ្នាក់ បំផុតដែលផ្តើមឡើងដោយភ្លើង ឆេះ ស្មៅ និងព្រៃ ៕ ដោយ៖ សណ្តោស



