ជនសង្ស័យជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវនគរបាលខណ្ឌសែនសុខចាប់ឃុំខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ កណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចផ្លូវឆ៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យ០១នាក់ ឈ្មោះ យាំង ប៊ឈីង (YANG POCHHING) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក (ដកហូតក្រាមសថ្លា០២កូនថង់តូច, ទូរស័ព្ទដៃ០២គ្រឿង , កាបូបដៃពណ៌ខ្មៅ១ , ម៉ូតូ០១គ្រឿង ម៉ាកហុងដាLED ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FM-2832) ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner