ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរខណ្ឌដង្កោ និងមន្ទីរសាធារណៈការរាជធានី ភ្នំពេញ ចាត់វិធានការលើរថយន្តខ្សាច់ ដែលធ្លាក់ពេញផ្លូវលេខ ៣៧១

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្ត ចំពោះអាជ្ញាធរខណ្ឌដង្កោ ដោយសារតែអាជ្ញាធរគ្មានវិធានការ ទៅលើរថយន្តដឹកខ្សាច់ ដែលបានដឹកធ្លាក់ហៀពេញផ្លូវលេខ៣៧១ នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ព្រំប្រទល់សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។

ប្រជាពលរដ្ឋ បានលើកឡើងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ថា រាល់ថ្ងៃនេះ ពួកគាត់ពិបាករស់នៅ នឹងប្រកបអាជីវកម្មណាស់ តាំងពីមានការដ្ឋានខ្សាច់មួយកន្លែងនៅតាមបណ្តោយផ្លូវលេខ៣៧១ ដោយសាររថយន្តដឹកខ្សាច់ បានបើកលឿនៗ ហើយបង្កការរំខាន ជាពិសេស ខ្សាច់ធ្លាក់ពេញផ្លូវ បណ្តាលអោយហុយ ធ្វើឱ្យពួកគាត់រកសុីមិនបាន ហើយមួយយប់ៗ រថយន្តដឹកខ្សាច់ បានបង្កសម្លេងលឺៗរំខានដល់ការសម្រាកទៀតផង ។

ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋបានស្នើតាមរយៈអ្នកសារព័ត៌មាន ឲ្យផ្សព្វផ្សាយដឹងដល់អាជ្ញាធរមូលដ្ឋាន នឹងលោកស្រីអភិបាលខណ្ឌដង្កោ ជាពិសេស ខាងមន្ទីរសាធារណៈការ និងដឹកជញ្ជុនរាជធានីភ្នំពេញ ដើម្បីចុះមកជួយដោះស្រាយ និងចាត់វិធានការលើការដ្ឋានចាក់ខ្សាច់ ដែលបង្កផលប៉ះពាល់ នឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ផង ៕ ដោយ៖ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner