ដើម្បីបញ្ជាសនៃការឆ្លងជំងឺរលាកផ្លូវដង្ហើម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បង្វែពីការចេញទៅហ្វឹកហាត់នៅក្រៅប្រទេសមកហ្វឹកហាត់នៅក្នុងស្រុក
នៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០របស់គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១០ ខែមិនានេះ អង្គប្រជុំបានសម្រេចបង្វែទិសដៅ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសមកជាការហ្វឹក ហាត់នៅក្នុងស្រុកវិញ ដើម្បីបញ្ជាសនៃការឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19 ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានថ្លែងថា នៅក្នុងអង្គប្រជុំដែលដំណើរពេញមួយព្រឹកនេះ បានបង្ហាញ ពី ផែនការដែលជាវឌ្ឍនភាពសម្រេចបាន ក្នុងឆ្នាំ២០១៩កន្លងទៅ លើសកម្មភាពធំៗចំនួន២ ក្នុងនោះ មានដូចជា ការសម្រេចបានផែនការជួយសហព័ន្ធកីឡាជាតិលើកិច្ចការជំនាញ និងនយោបាយ ក្នុង ការដឹកនាំ ការជួយដល់សហព័ន្ធកីឡាជាតិមួយចំនួនជុំវិញការជំរុញអភិវឌ្ឍ ទៅលើជំនាញដូចជា ការផ្តល់កិច្ចសហការ តាមរយៈផ្តល់ថវិកាលើកាបន្ថែមចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ នៅ ក្រៅប្រទេស និងការបណ្តុះបណ្តាកីឡាករមួយចំនួននៅក្រៅប្រទេសនៅក្នុងឆ្នាំ២០១៩ ដែលជា លទ្ធផល ជំរុញឆ្ពោះទៅស៊ីហ្គេម ក្រោមមូលដ្ឋានសសរស្តំ៣ មានក្រសួងអបរំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងសហព័ន្ធកីឡាជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា សម្រាប់ការដាក់ចេញទិសដៅធំនៅក្នុងឆ្នាំ២០២០ ដើម្បីឆ្ពោះរកគុណភាពស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ សម្តេច ពិជ័យសេនាទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានសង្កត់ ធ្ងន់ឲ្យក្រុមការងារគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជំរុញរាល់ការងារ និងកម្មវិធីធ្វើយ៉ាងណាឲ្យសកម្ម និងរលូនជាងមុននៅក្នុងឆ្នាំ២០២០នេះ។

ទន្ទឹម ជាមួយគ្នានេះ សម្តេច ពិជ័យដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតារាងទទឹង ដើម្បីធ្វើយ៉ាងណា ការពារការឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19 កុំឲ្យឆ្លងដល់អត្តពលិកកម្ពុជា ដោយសម្តេចបាន បង្វែទិសដៅ ពីការទៅហ្វឹកហាត់នៅក្រៅប្រទេស មកជាការហ្វឹកហាត់នៅក្នុងស្រុកវិញ ដោយមាន វិធានការការពារយ៉ាងត្រឹមត្រូវតាមស្តង់ដា និងនាំគ្រូពីបរទេសមកបង្ហាត់អត្តពលិក នៅក្នុង សហព័ន្ធ កីឡាជាតិនិមួយ។

សូមបញ្ជាក់ថា យុទ្ធសាស្រ្តបង្វែទិសដៅនេះមកហ្វឹកហាត់នៅក្នុងស្រុកនេះអាចនិងប្រើសម្រាប់តែរយៈពេលខ្លី ដែលកំពង់តែរីករាលណដាល នៃជំងឺរលាកផ្លូវដង្ហើម COVID-19ប៉ុណ្ណោះ ប្រសិន បើជំងឺឆ្លងនេះបាត់ទៅវិញនោះ ការបញ្ជូនទៅហ្វឹកហាត់ នៅក្រៅប្រទេសនៅតែបញ្ជូនទៅដដែល ដើម្បីទទួលបានគុណភាព ប្រកួតប្រជែងដណ្តើមបានមេដាយជូនជាតិនៅស៊ីហ្គេមឆ្នាំ២០២៣៕






