បុរសម្នាក់ត្រូវកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនពាក់ព័ន្ធនឹងការដាំដុះកញ្ឆាខុសច្បាប់
អត្ថបទដោយ៖
ធី ដា
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី២៧ មិថុនា ឆ្នាំ២០២១ បានចុះរុករកការដាំកញ្ឆាខុសច្បាប់នៅចំណុចជួរភ្នំទទឹងក្នុងភូមិសាស្រ្ត ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញទីតាំងចំនួន១ទីតាំង ដែលមានផ្ទៃដីចំនួន១៨៥ម៉ែត្រការ៉េ មានកញ្ឆាស្រស់ចំនួន៣២០ដើម។
ជាមួយគ្នានោះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ លា បុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ ជនសង្ស័យត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

