ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ងួន រតនៈ ប្រជុំពិភាក្សាការងារដើម្បីពង្រឹងការឆ្លងដែនរបស់ពលករមកពីប្រទេសថៃ

អត្ថបទដោយ៖
ធី ដា

នៅរសៀលថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ ចូលប្រទេស និងការធ្វើចត្តាឡីស័ក និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រជុំពិភាក្សាការងារ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីពង្រឹងការគ្រប់គ្រង់ការឆ្លងដែនរបស់ពលករមកពីប្រទេសថៃ ឲ្យមានប្រសិទ្ធិភាពខ្ពស់ សំដៅដល់ការកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ងួន រតនៈ ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ មាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង ដើម្បីពិនិត្យស្ថានភាពព្រំដែន ជាក់ស្តែង នៃការគ្រប់គ្រងពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជា ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner