សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមិថុនា២០២១និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្ស ខេត្តបាត់ដំបង

    ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររប្រចាំខែមិថុនាឆ្នាំ២០២១ និងលើកទិសដៅដើម្បីអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃចុងសប្តាហ៍ថ្មីៗនេះ សម្តេចក្រឡាហោមសខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង បានថ្លែង តាមប្រព័ន្ធវីដេអូ Zoom ដោយជំរុញឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្តបាត់ដំបង នៅគ្រប់ថ្នាក់ស្រុក-ក្រុង និងមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តនូវភាពសកម្មផុលផុសដើម្បីផ្តល់នូវជំនឿនិងទំនុកចិត្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

     សម្តេចអនុប្រធានគណបក្ស ក៏បានធ្វើការវាយតម្លៃពីសមិទ្ធផល និងស្នាដៃ របស់គណបក្សខេត្តគ្រប់ថ្នាក់ និងថ្នាក់ដឹកនាំក្រុមការងាររចុះជួយមូលដ្ឋានខេត្តបាត់ដំបងកន្លងមកទាំងនៅថ្នាក់ខេត្ត ក្រុង-ស្រុកនិងមូលដ្ឋានឃុំ-សង្កាត់ ក្នុងភាពសកម្មមមាញឹក ក្នុងការចុះជម្រុញបង្កើននូវជំនឿទំនុកចិត្តជូនដល់ប្រជាជនក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ទាំងការដោះស្រាយបញ្ហាប្រឈម និងការឆ្លើយតបបានទាន់ពេលវេលានូវកង្វល់សមស្របរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាជនក្នុងមូលដ្ឋានខ្លួនកាន់តែផ្តល់ការគាំទ្រនិងមើលឃើញពីការយកចិត្តទុកដាក់របស់គណបក្សប្រជាជនយើង តាមរយៈក្រុមការងារចុះជួយមូលដ្ឋានគ្រប់ថ្នាក់ខេត្តបាត់ដំបង។ ជាពិសេស ក្នុងការជួយដោះស្រាយនូវរាល់បញ្ហា ដែលពួកគាត់បានជួបប្រទះកន្លងមក ដូចជាគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដូចជាគ្រោះអគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត ជនក្រីក្រជួបការលំបាកខ្លាំង ចាស់ជរា ស្ត្រីមេម៉ាយជនពិការ និងប្រជាពលរដ្ឋ ដែលមានជីវភាពប្រឈមខ្លាំង ក្នុងវិបត្តិនៃការឆ្លងរាតត្បាតដោយកូវីដ-19កន្លងមក…។លនិងល។

     ក្នុងរបាយការណ៍សកម្មភាពដែលរំលេចនូវសមិទ្ធផលស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា និងពីគ្រប់សមាសភាពរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានចុះជួយមូលដ្ឋានខេត្ត ក្រុង-ស្រុកនិងមូលដ្ឋានឃុំ-សង្កាត់ផ្ទាល់ បានផ្តល់នូវទំនុកចិត្តកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ដើម្បីឲ្យឆ្លើយតបទៅនិងគោលនយោបាយរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

       តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនាឆ្នាំ២០២១និងលើកទិសដៅការងារបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង  ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ក៏បានថ្លែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងផែនការការងារសកម្មភាពក្នុងការអនុវត្តបន្តដើម្បីធ្វើឲ្យការកសាងកម្លាំងពិត របស់ គណបក្សនៅក្នុងមូលដ្ឋានឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសកម្លាំងយុវជនបន្តវេន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner