ថៃ​រក​ឃើញ​កូ​វី​ដ​១​៩​ ​ប​ម្លែ​ង​ថ្មី​មាន​ប្រភព​ពី​អាហ្វ្រិក​ខាងត្បូង​

​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​ ​Bet​a​ (​វី​រុ​សប​ម្លែ​ង​ខ្លួន​ថ្មី​មាន​ប្រភព​ដើម​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​) ​ជា​លើក​ដំបូងបង្អស់​ ​នៅ​ក្នុង​ទីក្រុង​បាងកក​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ ​Bang​kok ​Post​ ​នៅ​ថ្ងៃចន្ទ​ ​ទី​២​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​។​

​លទ្ធ​ល​ផល​នៃ​ការស៊ើបអង្កេត​បឋម​ ​បាន​រក​ឃើញ​ថា​ ​អ្នកជំងឺ​ម្នាក់​នោះ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ករណី​ឆ្លង​នៅ​ខេត្ត​ N​a​rat​h​i​w​at​ ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​។

អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ថ្ងៃ​ទី​២​៨​ ​មិថុនា​ ​២​០​២​១​នេះ​ថា​ ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​ក្នុង​ប្រទេស​ចំនួន​២​២​នាក់​បន្ថែម​ទៀត​ ​ខណៈ​ឆ្លង​ថ្មី​មាន​ ​៥​៤​០​៦​ករណី​ទៀត​។​ ​ចំនួន​ស្លាប់​ថ្មី​នេះ​ធ្វើឲ្យ​អ្នក​ស្លាប់​សរុប​នៅ​ប្រទេស​ថៃ​បាន​កើន​ដល់​១​៩​៣​៤​នាក់​ហើយ​ ​រីឯ​អ្នក​ឆ្លង​កូ​វី​ដ​១​៩​ ​កើន​ដល់​ជិត​២​៥​ម៉ឺន​នាក់​ហើយ​៕


​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner