ប្រទេសអូស្ត្រាលី ផ្ទុះការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ឡើងវិញ

អត្ថបទដោយ៖
ធី ដា

សេចក្តីរាយការណ៍ប៊ីប៊ីស៊ី បញ្ជាក់នៅថ្ងៃនេះថា ការផ្ទុះកូវីដ១៩ នៅក្នុងក្រុងស៊ីដនីមានចំនួន១២៨ករណី ដែលជាករណីជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Delta ដែលធ្លាប់បានបង្កមហន្តរាយ នៅក្នុងប្រទេសឥណ្ឌាហើយនោះ។ សេចក្តីរាយការណ៍បានបង្ហាញថា ក្រៅពីក្រុងស៊ីដនី ការឆ្លងខ្លះដទៃទៀត ត្រូវគេរាយការណ៍កើតឡើង នៅតំបន់ទឹកដី ភាគខាងជើង, នៅ Queensland និងនៅតំបន់អូស្ត្រាលីភាគខាងលិច Western Australia ផងដែរ។

សេចក្តីរាយការណ៍កត់សម្គាល់ថា ការឆ្លងនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេលច្រើនខែមកនេះ ដែលករណីឆ្លងទាំងនេះ បានកើតឡើង តាមតំបន់ជាច្រើនក្នុងប្រទេសអូស្ត្រាលី ក្នុងពេលតែមួយ។ រដ្ឋាភិបាលអូស្ត្រាលី បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃច័ន្ទនេះ ក្នុងការពិភាក្សាលើបញ្ហាទប់ស្កាត់ការឆ្លងរាតត្បាតនេះ។

ការកើនឡើងនៃការឆ្លងភ្លាមៗ នេះ ត្រូវគេរាយការណ៍ថាបានប្រញាប់ឲ្យមានការបិទតំបន់ជួបជុំជាច្រើននៅក្នុងក្រុងស៊ីដនី និងក្រុងដារវីន ក៏ដូច ជាការទប់ស្កាត់កន្លែងជាច្រើនទៀត ក្នុងរដ្ឋធំទាំង៤ របស់ប្រទេសអូស្ត្រាលី។ សេចក្តីរាយការណ៍បានបន្តថាស្ថាន ភាពព្រួយបារម្ភឆ្លងបានស្ថិតក្នុងក្រុងស៊ីដនីដែលជាកន្លែងមានពលរដ្ឋរស់នៅ៥លាននាក់ ដែលអាជ្ញាធរដាក់បទបញ្ជាដល់ប្រជាពលនៅក្នុងផ្ទះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner