ជនសង្ស័យម្នាក់លួចយកថ្នាំពេទ្យ ក្នុងហាងលក់ថ្នាំពេទ្យញ៉ូឃ័រ ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០១នាក់ កណីលួចយកថ្នាំពេទ្យ នៅចំណុចក្នុងហាងលក់ថ្នាំពរទ្យញ៉ូឃ័រ ផ្ទះលេខ២ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ០១នាក់ ឈ្មោះ សុខ ហាវ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកថ្នាំពេទ្យក្នុងហាងលក់ថ្នាំពេទ្យ របស់ជនរងគ្រោះឈ្មោះ ហង់ ឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមញ៉ូឃ័រ ស្នាក់នៅផ្ទះលេខ៤០A ផ្លូវ២២៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ ដកហូត ថ្នាំពេទ្យ១៦ប្រអប់ , ច្រាស់ដុះធ្មេញ២ កន្ត្រក១ ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕