ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៨-មិថុនា-២០២១

LD ប្រធាន គណបក្សប្រជាជនកម្ពុជា កម្ពុជាបានឆ្លងកាត់ នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់ គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋខ្មែរ គ្រប់ពេលវេលា ៕ …ឃ្លីប… (យកពីមាតុភូមិកម្ពុជាយើង)
D1 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អបអរសាទរ ខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត ជា សេឌី + អាន ឈុន លីដា)
V3 លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ស្បៀង ជូនប្រជាពលរដ្ឋ ទីទាល់ក្រ និងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ៣វត្ត ក្នុងខេត្តស្វាយរៀង ៕ …ឃ្លីប…
B1 វ៉ាក់សាំងកូវីដ ជាង១០លានដូសហើយ ដែលកម្ពុជា ទទួលបានពីប្រទេសចិន ៕ …ឃ្លីប… (អត្ថរូបភាព សួង ពិសិទ្ធ + អាន កាត់ត ប៊ុន ហុក)
C1 ឯកឧត្តម ឥត សារ៉ាត់ បញ្ជាក់ថា «បើប្រជាពលរដ្ឋ កើតជំងឺកូវីដ១៩ ហើយព្យាបាល ជាសះស្បើយរួច មិនបាច់ ចាក់វ៉ាក់សាំងទៀតទេ ព្រោះមានប្រព័ន្ធ ភាពសុំារួចទៅហើយ ៕ …ឃ្លីប… (អត្ថបទ រូបភាព ម៉ុន សំអាត + កាត់ត ជា សេឌី + អាន ឈុន លីដា)
C4 អភិបាលខេត្តក្រចេះ អញ្ចើញចុះពិនិត្យ ការបិតទីតាំង ភោជនីយដ្ឋាន និងអាហារដ្ឋាន ជាច្រើនកន្លែងនៅក្រុងក្រចេះ ក្រោយរកឃើញ អ្នកមានវិជ្ជមាន កូវីដ-១៩ថ្មី ចំនួន២៨នាក់ ៕ …អានផ្ទាល់… (ដោយ៖ម៉េង គាង)
C14 ក្រុមគ្រួសារ រស់នៅតំបន់រាំងខ្ទប់ ទទួលបាននូវស្បៀងអាហារ ពីក្រុមការងារ ចុះជួយស្រុថ្មពួកខេត្តបន្ទាយមានជ័យ ៕ …ឃ្លីប… (ផលិដោយ គៀន ច័ន្ទហ៊ីន)
C9 រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បញ្ជាក់ថា ការដាំកូនឈើបន្ថែម ពីលើឈើធម្មជាតិ ជាការបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើ បន្ស៊ាំនឹងការប្រែប្រួល អាកាសធាតុ ក្នុងសហគមន៍ និងបន្សល់កេរតំណែលធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត ជា សេឌី + អាន ឈុន លីដា)
L1 វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូននៃកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយវិទ្យាស្ថាន Zhejiang នៃសាធារណរដ្ឋ ប្រជាមានិតចិន ៕ …ឃ្លីប… (អត្ថបទ រូបភាព ស៊ូ វណ្ណលុក + អាន កាត់ត ប៊ុន ហុក)
BH5 ឯកឧត្តម ម៉ៅ ធនិន ដាស់តឿន ដល់មន្ត្រីនៅខេត្តពោធិ៍សាត់ កុំយកអំណាច តួនាទី ទៅបំពានយកដីរដ្ឋឲ្យសោះ ៕ …ឃ្លីប… (អត្ថបទ រូបភាព ចេង ពុំ + អាន រ័ត្ម ចរិយា + កាត់ត ប៊ុន ហុក)
BH4 ផ្លែឈើមកពីតំបនតំបន់ ភ្នំវល្លិ៍ កំពុងពេញនិយម ហើយដាក់លក់តាមផ្លូវ លេខ៣៣ ល្បីថា មានរស់ជាតិឆ្ងាញ់ ៕ …ឃ្លីប… (អត្ថបទ រូបភាព អួង វ៉ឹង + អាន រ័ត្ម ចរិយា + កាត់ត ប៊ុន ហុក)
វគ្គទី២ មានសេដ្ឋកិច្ច
១ កម្ពុជានាំចេញទៅឡាវ ជិត៨០ម៉ឺនដុល្លារ និងឡាវនាំមកកម្ពុជាវិញ ជិត៤៤លានដុល្លារ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២១នេះ ៕ …ឃ្លីប… (ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
២ អ្នកចិញ្ចឹមកង្កែប ស្នើអោយខាងភាគីពាក់ព័ន្ធ និងសមាគមវារីវប្បករ នៅកម្ពុជា ជួយរកទីផ្សារកង្កែប ៕ …ឃ្លីប… (ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
វគ្គទី៣ ព័ត៌មានអន្តរជាតិ
១ កងជីវពល ដែលគាំទ្រដោយ អ៊ីរ៉ង់ ០៥នាក់ បានស្លាប់ និងរបួសជាច្រើននាក់ ក្រោយលោក ចូ បៃដិន បញ្ជាវាយប្រហារ តាមផ្លូវអាកាស នៅព្រំដែន ស៊ីរី-អ៊ីរ៉ាក់ ៕ …ឃ្លីប… (ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
២ ប្រមុខការទូត អាមេរិក សហរដ្ឋអាមេរិក នឹងរក្សាការទំនាក់ទំនងជិតស្និត ជាមួយអ៊ីស្រាអែល ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ៕ …ឃ្លីប… (ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៣ នាយករដ្ឋមន្រ្តីឥណ្ឌា ជំរុញអោយប្រជាជន ទៅចាក់វ៉ាក់សាំង បង្ការ Covid-19 និងកុំជឿលើពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងវ៉ាក់សាំង ៕ …ឃ្លីប… (ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
៤ គណៈកម្មាធិការជំនាញ សិង្ហបុរី អះអាងថា អត្ថប្រយោជន៍ នៃវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា M.R.N.A នៅតែបន្តមានច្រើន ជាងហានិភ័យ ៕ (ផលិតដោយ ឈឹម ទីណា + ស៊ី សុគន្ធបុត្រា)
វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ
១ អបអរសាទរ! ខាន់ ចេសា ឈ្នះមេដាយមាស នៃការប្រកួតកីឡា ជឺជិតស៊ូ ជើងឯកថ្នាក់ជាតិសហរដ្ឋអាមេរិក ឆ្នាំ២០២១ ៕ …ឃ្លីប… (ផលិតដោយ សារំាង ទីងី + ចាន់ វិចិត្រ + ជៀវ ធូរ)
២ គ្រូប្រដាល់គុនខ្មែរ ឈុត សេរី បានត្រឹមពោលពាក្យ អាណិតកូនប្រុស ក្រោយលទ្ធផល ចេញមកបែបនេះ ៕ …ឃ្លីប… (ផលិតដោយ សារំាង ទីងី + ចាន់ វិចិត្រ + ជៀវ ធូរ)
៣ ប៊ែលហ្សិក ជាក្រុមទី៤ ឡើងទៅវគ្គ ៨ចុងក្រោយ បន្ទាប់ពីទម្លាក់ ក្រុមការពារ តំណែងជើងឯក ព័រទុយហ្គាល់ ៕ …ឃ្លីប… (ផលិតដោយ សារំាង ទីងី + ចាន់ វិចិត្រ + ជៀវ ធូរ)
៤ សាធារណរដ្ឋឆេក ឡើងទៅជួប ដាណាម៉ាក នៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ ហូឡង់ ៕ …ឃ្លីប… (ផលិតដោយ សារំាង ទីងី + ចាន់ វិចិត្រ + ជៀវ ធូរ)