មតិប្រជាជន

អត្ថបទដោយ៖
AMS OneMinute

តើអង្គការសង្គមស៊ីវិលមួយចំនួនមិនយល់ពីច្បាប់កម្ពុជា ឬបានដឹងច្បាស់ពីច្បាប់កម្ពុជាហើយតែធ្វើជាបិតភ្នែក ប្រៀបដូចពំនោលពោលថា “មនុស្សដេកលក់ពិតប្រាកដងាយស្រួលដាស់ឱ្យភ្ញាក់ តែមនុស្សធ្វើពុតជាដេកលក់ ទើបពិបាកដាស់ឱ្យភ្ញាក់” ឬយ៉ាងណា?

អង្គការសង្គមស៊ីវិលមួយចំនួននៅតែបន្តទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនបីនាក់ បើទោះបីជាបុគ្គលទាំងនេះបានសារភាពថាខ្លួនពិតជាបានចូលក្នុងសេណារីយ៉ូប្រកបដោយឧបាយកលទុច្ចរិត ក្នុងបំណងកៀរគរកម្លាំងឱ្យងើបបះបោរក្នុងប្រទេស ដើម្បីឈានទៅដល់ការផ្តួលរម្លំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញសុខសន្តិភាពបច្ចុប្បន្នដែលរកបានដោយលំបាកបំផុត។

ដូចដែលយើងដឹងហើយថា ចំណាត់ការលើសកម្មជនទាំងនេះគឺកំពុងស្ថិតក្រោមសមត្ថកិច្ចតុលាការដែលអំណាចតុលាការជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រត្តិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ។

ពិតណាស់ សកម្មភាពរបស់អង្គការទាំងនេះ បានបង្ហាញឱ្យឃើញថាពួកគេកំពុងធ្វើសកម្មភាពបន្តជំរុញឱ្យមានការជ្រៀតជ្រែកចូលកិច្ចការតុលាការដែលជាស្ថាប័នឯករាជ្យ និងមានអំណាចគ្របដណ្តប់លើរឿងក្តីទាំងអស់នៅកម្ពុជា។

ដូច្នេះ សូមអង្គការសង្គមស៊ីវិលមួយចំនួនគួរសិក្សាស្រាវជ្រាវពីច្បាប់កម្ពុជាឱ្យបានច្បាស់ ឬបើបានសិក្សាច្បាស់លាស់ហើយ សូមកុំបន្តធ្វើពុតជាដេកលក់ទៀតអី។

✍🏽-សេនាពិជេដ្ឋ

ads banner