រថយន្ត Range rover បុកម៉ូតូ Zoomer X ខ្ទាតទៅបុកឡាំប្រឺតាមួយគ្រឿង បណ្ដាលឲ្យប្រុសស្រី ២នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Range rover មួយគ្រឿងទៅបុកម៉ូតូZoomer X ហេីយខ្ទាតទៅបុកឡាំប្រឺតាមួយគ្រឿងទៀតបន្ថែមបណ្ដាលឲ្យរងការខូចខាត និងប្រុសស្រី២នាក់បានបាក់ជេីងម្ខាងដូចគ្នារងរបួសធ្ងន់ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ចដេញឃាត់តៃកុងរថយន្តបង្ក បាន កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចស្ទុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមសម្ដីតៃកុងឡាំប្រឺតាជាអ្នករងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ រូបគាត់បេីកកង់បីឥណ្ឌា តាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងមកជេីង ខណៈមកដល់កន្លែងកេីតហេតុក៏ឈប់ចាំស្ទុប ។ ក្រោយមកក៏មានមនុស្សប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-6547 ធ្វេីដំណេីរឆ្លងស្ទុបទិសដៅពីជេីងមកត្បូង ក៏ត្រូវរថយន្តស៊េរីទំនេីបម៉ាក Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-6128 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនមកបុកម៉ូតូZoomer X ពេញទំហឹងនិងខ្ទាតទៅបុកឡាំប្រឺតាបន្ថែមបណ្ដាលឲ្យរងការខូចខាត ព្រមទាំងធ្វេីឲ្យប្រុសស្រី២នាក់ជាម្ចាស់ម៉ូតូបាក់ជេីងម្ខាងដូចគ្នារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាម ៗ ។

ដោយឡែកនារីរូបស្រស់ជាម្ចាស់រថយន្តបង្ក ភ្លាមៗបានទាក់ទងទៅមិត្តភ័ក្តឲ្យមកទទួលយកចេញពីកន្លែងកេីតហេតុទុករថយន្តចោល តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានដេញឃាត់បានទាំងតៃកុង និងអ្នកនាំចេញ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល អូឡាំពិក ដេីម្បីដោះស្រាយ ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញឲ្យមកធ្វេីការវាស់វែងយករថយន្តបង្ក ឡាំប្រឺតា ម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner