ខេត្តប៉ៃលិន ឆ្លងថ្មី៣នាក់ (Video Inside)

ខេត្តប៉ៃលិន រកឃើញការឆ្លងជំងឺកូវីដ១៩លើមនុស្សចំនួន ៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខកើនខ្ពស់ជាងម្សិលម៉ិញចំនួន២នាក់ ។

យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លង កូវីដ ១៩ទាំង ៣នាក់ នោះរួមមានឆ្លងលើពលករដែលទើបត្រលប់មកពីប្រទេសថៃ ២នាក់ និងករណីឆ្លងមកពីក្នុង សហគមន៍ចំនួន ម្នាក់ ។ អ្នកទាំង ៣នាក់នោះ ជាពលរដ្ឋមានទីលំនៅក្នុងក្រុងប៉ៃលិនម្នាក់ និងពលរដ្ឋជាអ្នក ខេត្តបាត់ដំបង ២នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner