កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩! (Video)
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា « កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩»។
វីដេអូនេះផលិតឡើង ក្នុងគោលបំណងបង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងយ៉ាងជាក់ច្បាស់នូវការយកចិត្តទុកដាក់ដ៍ខ្ពស់បំផុត និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអាយុជីវិតរបស់ប្រជាជន តាមរយៈការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដែលរហូតមដល់ពេលនេះ ប្រជាជនកម្ពុជាជាង៤លាននាក់ហើយ ឬស្មើនឹងជាង៤០ភាគរយនៃចំនួនប្រជាជនគោលដៅ១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។