កម្ពុជា រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧២៣នាក់ និងស្លាប់ចំនួន ១៩នាក់ ទៀត
ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី នៅក្នុងព្រះរាជាណាចក្រកម្ពុជា 🇰🇭 សម្រាប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ចំនួន៧២៣នាក់ទៀត។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩ បានជាសះស្បើយនៅក្នុងពេលដូចគ្នានេះចំនួន ៧០៩ នាក់។ ចំនួនអ្នកស្លាប់មានរហូតដល់១៩នាក់។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ កម្ពុជា🦠 ករណីអ្នកឆ្លងសរុប= ៤៩,២៥៥ នាក់ (ថ្មី ៧២៣) ករណីអ្នកជាសះស្បើយ= ៤៣,៤៧៣ នាក់ (ថ្មី ៧០៩)និង ករណីអ្នកស្លាប់= ៥៧៥នាក់ (ថ្មី ១៩)៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
