ថៃ​៖​ ​​ស្រាវ​ជ្រាវថ្មីបំផុតថា​វ៉ាក់សាំង ​Sin​o​v​a​c ​ទប់​នឹង​កូ​វី​ដប​ម្លែ​ង​ថ្មី​បាន​

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​កាល​ពីម្សិលមិញ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​ចិន​ ​Sin​o​v​a​c ​គ្រប់​ពីរ​ដូ​ស​ ​នឹង​អាច​ជួយ​ឲ្យ​មនុស្ស​មាន​សមត្ថភាព​ទប់ទល់​ការ​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​ប​ម្លែ​ង​ថ្មី​ ​Alpha​ ​មាន​ប្រភព​ដើម​នៅ​អង់គ្លេស​ ​បាន​ចាប់់​ពី​ ​៧​១​% ​ទៅ​ ​៩​១​%​។​

​ប្រភព​ថា​ ​ការ​រក​ឃើញ​លទ្ធផល​ខាងលើ​នេះ​ ​គឺ​ត្រូវ​បាន​ប្រកាស​ចេញ​រួមគ្នា​ ​ដោយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ ​ដែល​បាន​ចូលរួម​ធ្វើ​ការសិក្សា​ ​ដើម្បីឲ្យ​ដឹង​អំពី​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​ ​Corona​V​a​c ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ក្នុង​ការ​ទប់ទល់​វី​រុ​ស​ ​CO​V​I​D​-19 ​ប​ម្លែ​ង​ថ្មី​ ​Alpha​ ​ដែល​បាន​ចាប់ផ្តើម​រាតត្បាត​ប្រទេស​ថៃ​ ​កាលពី​អំឡុង​ខែ​មេសា​ ​ដល់​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​។​

​ផ្អែក​តាម​ប្រភព​ដដែល​ ​ការ​ធ្វើ​តេ​ស្ត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ​នៅ​តាម​តំបន់​ដែល​ប្រឈម​មុខការ​រាតត្បាត​ ​CO​V​I​D​-19 ​ក្នុង​ក​ម្រិ​ត​ខ្ពស់​ដូចជា​ ​នៅ​ ​P​h​uk​e​t​ ​និង​ ​Sam​u​t​ S​a​k​h​on ​ជាដើម​ ​ក៏​ទៅលើ​បុគ្គលិក​សុខាភិបាល​ទៀត​ផង​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner