ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញទទួលឧបករណ៍ធ្វើតេស្តកូវីដ-១៩ រហ័ស ចំនួន ៥០០ឈុត ដែលឧបត្ថម្ភពីសប្បុរសជន

អត្ថបទដោយ៖
ធី ដា

នាព្រឹកថ្ងៃអង្គារទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលឧបករណ៍ធ្វើតេស្តកូវីដ-១៩រហ័ស (Covid-19 Rapid Test) ចំនួន ៥០០ឈុត ដែលជាអំណោយរបស់លោក ថៃល័រ ហោ (Taylor Hor) នាយកប្រតិបត្តិក្រុមហ៊ុន SD BIOSENSOR តាមរយៈលោកវរសេនីយ៍ឯក ថន ដារ៉ា នាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធា អមស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner