ប្រធានក្រុមហ៊ុនជីបម៉ុង ប្រគល់ថ្នាំបុរាណចិន ទឹកបរិសុទ្ធ និងភេជ្ជះចំនួនជាច្រើនបន្ទះនិងកេស ជូនរដ្ឋបាបរាជធានី ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

ភ្នំពេញ៖ ថ្នាំបុរាណចិន Lianhua Qingwen ចំនួន៥០០០បន្ទះ ទឹកបរិសុទ្ធចំនួន៣០០០កេស និង ភេជ្ជៈចំនួន១០០០កេស ត្រូវបានអ្នកឧកញ៉ាលាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងជាប្រធានក្រុមហ៊ុនជីប ម៉ុងនិងលោកស្រី បានប្រគល់ជូនរដ្ឋបាបរាជធានីភ្នំពេញ ដើម្បីចូលរួមជួយក្នុងការទប់ស្កាត់ការរីករាលដាល មរោគកូវិដ-១៩ និងដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
ពិធីប្រគល់និងទទួលថវិកានេះបានធ្វើឡើងនារសៀលថ្ងៃទី២៩ មិថុនា នេះ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងឱ្យអ្នកឧកញ៉ាលាង ឃុន នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី អភិបាលរាជធានី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជនីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកកញ៉ានិងលោកស្រីដែល​បានឧបត្ថម្ភ ថ្នាំបុរាណចិន Lianhua Qingwen ចំនួន៥០០០បន្ទះ ទឹកបរិសុទ្ធចំនួន៣០០០កេស និងភេជ្ជះចំនួន១០០០កេស ជូនរដ្ឋបាបរាជធានីភ្នំពេញដើម្បីចូលរួមជួយក្នុងការទប់ស្កាត់ការរីករាល​ដាលរោគកូវិដ-១៩ និងដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់​មួយរដ្ឋបាល​រាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ -៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌​ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតតួរនិងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបហានិភ័យនៃការាតត្បាត ពីមេរោតវីដ-១៩ ។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាលរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner