វៀតណាមសម្រេចឲ្យប្រើវ៉ាក់សាំងកូវីដ មួយប្រភេទទៀត

រដ្ឋាភិបាលវៀតណាមបានសម្រេចឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Moderna ដែលជាក្រុមហ៊ុនអាមេរិក នេះបើតាមក្រសួងសុខាភិបាលបានប្រកាស នាថ្ងៃទី២៩ មិថុនានេះ។

វាត្រូវបានគេដឹងថា ជាប្រភេទវ៉ាក់សាំងទី៥ហើយ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅវៀតណាម ពោលគឺបន្ទាប់ពី Sputnik V, Pfizer, Sinopharm និង AstraZeneca។

ក្រសួងថា វ៉ាក់សាំងប្រភេទទី៥នេះអាចនឹងត្រូវដឹកមកដល់វៀតណាម ពីអេស្ប៉ាញ និងបារាំង។ វៀតណាមបានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងពីដើមខែមីនា ដោយប្រើម្ជុល AstraZeneca ហើយមកទល់ពេលនេះ ចាក់បានជិត៣.៥លាននាក់ ក្នុងនោះ ជាង១៧ម៉ឺននាក់ចាក់គ្រប់ដូសទី២។

វៀតណាមសង្ឃឹមថា មានវ៉ាក់សាំងប្រមាណ១៥០លានដូស ក្នុងឆ្នាំ២០២១នេះ ដើម្បីចាក់ជូនមនុស្ស៧០ភាគរយនៃចំនួនប្រជាជនសរុប៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner