ចិនបើកដំណើរការគេហទំព័រការទូតនៅក្នុងទំព័រសករាជថ្មី ក្នុងនោះមានទាំងភាសាអង់គ្លេស និងចិន (មានវីដេអូ)

Video: https://fb.watch/6qEBijsEZq/

ចិន៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ គេហទំព័រដែលបង្ហាញពីទស្សនៈវិស័យការទូតរបស់ប្រទេសចិននៅក្នុងសករាជថ្មី ត្រូវបានដាក់អោយដំណើរការហើយ ក្នុងនោះមានទាំងភាសាចិន និងអង់គ្លេស ។

គេហទំព័រខាងលើនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលព័ត៌មានអ៊ីនធើណិតចិន (China.org.cn/China.com.cn) ដែលស្ថិតក្រោមស្ថាប័នផ្សព្វផ្សាយអន្តរជាតិរបស់ប្រទេសចិន (the China International Publishing Group) និង វិទ្យាស្ថានចិនសិក្សាអន្តរជាតិ  ដោយមានការណែនាំពីនាយកដ្ឋានសាធារណៈ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រសួងការបរទេសចិន ។ គេហទំព័រនេះ នឹងដើរតួជាវេទិកាផ្លូវការមួយ ដើម្បីណែនាំ និងបង្ហាញអំពីការយល់ឃើញរបស់លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹងវិស័យការទូត ។

គេហទំព័រនេះទៀតសោត ក៏នឹងបង្ហាញពីសកម្មភាពការបរទេសដ៏សំខាន់ៗផងដែររបស់លោក ស៊ី ជិនពីង ការកត់សម្គាល់ សេចក្តីថ្លែងការណ៍ និងអត្ថបទដែលបានចុះហត្ថលេខា ព្រមទាំងអក្សរសាស្ត្រ និងការសិក្សាស្តីពីលោក ស៊ី ជិនពីង បានគិតអំពីវិស័យការទូត ចាប់តាំងពីសមាជជាតិលើកទី ១៨ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner