ការសិក្សាមួយក្នុងប្រទេសអង់គ្លេស៖ ការលាយបញ្ចួលគ្នានូវវ៉ាក់សាំងកូវីដ-១៩ នឹងអាចជួយការពារបានល្អប្រឆាំងនឹងជំងឺកូវីដ-១៩
ការសាកល្បង Com-Cov នៃក្រុមវិទ្យាសាស្ត្រសុខាភិបាល ពីសកល វិទ្យាល័យ Oxford បានពិនិត្យមើលប្រសិទ្ធភាពនៃវ៉ាក់សាំង២ដូស ទាំងវ៉ាក់សាំង Pfizer និងវ៉ាក់សាំង AstraZeneca ឬវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងនោះ ជាមួយនឹងវ៉ាក់សាំងដទៃទៀតដើម្បីបង្ការជមអឺកូវីដ-១៩។ សេចក្តីរាយការណ៍ប៊ីប៊ីស៊ី បញ្ជាក់ថា ការផ្សំគ្នានៃវ៉ាក់សាំងនោះ មានដំណើរការល្អ និងអាចមានប្រសិទ្ធភាពបង្កើតជាប្រព័ន្ធភាពស៊ាំក្នុង រាងកាយ។
ក្រុមជំនាញបាននិយាយថា ចំណេះដឹងនេះ នឹងផ្តល់នូវការបត់បែនសម្រាប់ការចាក់វ៉ាក់សាំង។ លទ្ធផលនៃការសាកល្បងបានបង្ហាញថាអ្នកដែលបានទទួលការចាក់វ៉ាក់សាំង២ដូសនៃវ៉ាក់សាំង AstraZeneca អាច មានភាពស៊ាំខ្លាំងប្រសិន ណាបើគេបានចាក់វ៉ាក់សាំងកូវីដ១៩ផ្សេងមួយដូសថែមទៀត ប្រសិនបើអាចធ្វើបាននៅ ក្នុងរដូវស្លឹកឈើជ្រុះ៕

UKRAINE – 2021/04/27: In this photo illustration, silhouette of hands in medical gloves hold a medical syringe and a vial in front of Pfizer,Biontech,AstraZeneca,Moderna,Johnson & johnson,Novavax,Merck and Janssen logos. (Photo Illustration by Pavlo Gonchar/SOPA Images/LightRocket via Getty Images) 

ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
