ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោឌូទែ័រតេ ប្រាប់ស្តេច ប្រដាល់ហ្វីលីពីន លោកអេម៉ានុអែល ម៉ានី ផាក់គៀវ បង្ហាញឈ្មោះក្រសួង ដែលពាក់ព័ន្ធនឹងអំពើពុករលួយ

ប្រសាសន៍របស់លោកឌូទែ័រតេ កាលពីថ្ងៃច័ន្ទ បានធ្វើឡើង នៅទន្ទឹមនឹងការមើលឃើញរបស់ពលរដ្ឋហ្វីលីពីនថា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន សម្រាប់ខែមិថុនាឆ្នាំ២០២២នោះ គឺអាចមានបេក្ខជនខ្លាំងតែ២នាក់ប៉ុណ្ណោះ ដែលត្រូវឈរឈ្មោះជាប្រធានាធិបតីថ្មី ហ្វីលីពីន ដែលបេក្ខជនទាំង២ គឺលោកឌូទែ័រតេ ដែលនឹងត្រូវឈរឈ្មោះក្នុងអាណ្ណត្តិទី២ របស់លោក និងបេក្ខជនមួយ ទៀត គឺស្តេចប្រដាល់អេម៉ានុអែល ម៉ានី ផាក់គៀវ ដែលបច្ចុប្បន្នគឺជាសមាជិកព្រឹទ្ធសភា ហ្វីលីពីន។

លោកឌូទែ័រ តេ បានថ្លែងព្រមានថាបើលោកម៉ានី ផាក់គៀវ មិនព្រមបង្ហាញឈ្មោះអង្គភាពដែលពាក់ព័ន្ធនឹងអំពើពុករលួយ នោះទេលោកនឹងចាត់ទុកស្តេចប្រដាល់ហ្វីលីពីនរួបនេះ ជាមនុស្សកុហកបោកប្រាស់។ លោកឌូទែ័រតេបានថ្លែង ថាលោកមិននិយាយថាមិនមានអំពើពុករលួយនោះទេ ប៉ុន្តែសូមឲ្យលោកម៉ានី ផាក់គៀវបញ្ចេញឈ្មោះមក, និង ប្រសិនមិនបញ្ចេញមកទេ លោកនឹងនិយាយរាល់ថ្ងៃចាត់ទុកលោកម៉ានី ផាក់គៀវ ជាមនុស្សកុហក។ លោកឌូទែ័រ តេបានសង្ស័យការរិះគន់របស់លោកម៉ានីផាក់គៀវជុំវិញរឿងពុករលួយនោះ គឺជាល្បែងនយោបាយ និងលោក បានប្តេជ្ញាថានឹងចាត់វិធានការប្រឆាំងចំពោះមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយនោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner