អភិបាលរាជធានីភ្នំពេញ៖ មានអាជីវករផ្សារបឹងកេងកងចំនួនជិត ២៧០នាក់ហើយ មានវិជ្ជមានកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី២៩ មិថុនានេះ
ភ្នំពេញ៖ មកដល់រសៀលថ្ងៃទី២៩ មិថុនា បងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ ហើយករណីនេះ អាជ្ញាធររាជធានីបាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩មិថុនានេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួ ង ស្រេង បានមានប្រសាសន៍ថា គិតមកដល់រសៀលថ្ងៃទី២៩មិថុនានេះ បងប្អូនអាជីវករនៅផ្សារបឹងកេងកងចំនួន២៦៧នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់មានវិជ្ជមានកូវីដ-១៩ ។វាពិតជាឆ្លងរាលដាលលឿនពេកហើយ ឯ.ឧ បានអោយវិទ្យាដ្ឋានសុខភាពសាធារណៈNIPH យកទៅពិនិត្យមើល ព្រោះវាលឿនពេក ។ ចាប់ពីថ្ងៃ២៥ មិថុនា រហូតមកដល់ពេលនេះមានចំនួន២៦៧នាក់ទៅហើយ ហើយប្រធានផ្សារក៏កើតជម្ងឺកូវិដ-១៩នេះដែរ ចាក់វ៉ាក់សាំង២ដងហើយ រត់ចុះ រត់ឡើង ហត់ខុសធម្មតា ទៅពិនិត្យយកសំណាក មានវិជ្ជមានកូវីដ-១៩បាត់។
ឯកឧត្តម ឃួ ង ស្រេង បានមានប្រសាសន៍បន្តទៀតថា អាជ្ញាធរខណ្ឌយើង ប្រៀបធៀបដូចជាមេមាន់ដែលត្រូវ ក្រុង មើលខុសត្រូវកូនចៅ យើងប្រើ ប្រើហើយ តែត្រូវចេះការពារពួកគាត់កុំអោយឆ្លងកូវីដ-១៩នេះ។ បើយើងឆ្លងបានអីទៅបំរើប្រជាពលរដ្ឋទៀតនោះ ដូច្នេះ មន្ត្រីរបស់យើងត្រូវតែប្រុងប្រយ័ត្នអោយបានគ្រប់គ្នា។
ឯ.ឧ បន្តទៀតថា ចំពោះប្រធានផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ អភិបាលខណ្ឌទាំងអស់ត្រូវពង្រឹង នៃការទប់ស្កាត់កូវីដ-១៩នៅតាមទីផ្សារនេះ អោយបានខ្លាំងជាមុនទ្វេដង សំដៅធ្វើយ៉ាងណាកុំអោយផ្សាររបស់យើងវិលទៅរកការបិទដូចមុនម្តងទៀត ៕


