ក្រុមអ្នកជួយសង្រ្គោះ រកឃើញសាកសព ១១នាក់ពីគំនរអគារដួលរលំក្នុងក្រុង Miami

ក្រុមអ្នកជួយសង្រ្គោះ បានរកឃើញសាសពមនុស្សចំនួន១១នាក់ហើយ ក្រោយរយៈ៥ថ្ងៃ នៃការដួលរលំអគារកំពស់១២ជាន់ ក្នុងក្រុង Miami នៃរដ្ឋ Florida គ្រាដែលមនុស្សប្រមាណ១៥០នាក់ទៀត នៅតែបាត់មិនទាន់មានព័ត៌មាន។ អាជ្ញាធរបានរងនូវការរិះគន់ ជុំវិញភាពយឺតយ៉ាវ នៃការរុករកមនុស្ស ដែលស្ថិតនៅក្រោមអគារ ដែលដួលរលំនេះ និងរាល់ការរកឃើញមនុស្សជាប់ក្នុងគំនរបែកបាក់នេះ មិនទាន់មានការរក ឃើញអ្នកណាម្នាក់អាចមានជីវិតនោះឡើយ។

នៅទន្ទឹមនឹងនេះទៀត សេចក្តីរាយការណ៍របស់អាអេហ្វប៉េ បាន សរសេរថាមានសំណួរចោទជាច្រើនចង់ដឹងថាតើហេតុអ្វីជាអគារនោះអាចដួលរលំយ៉ាងស្រួលបែបនេះ? អ្នករស់ នៅក្នុងអាគារដែលព័ទ្ធជុំវិញនោះ ម្នាក់ៗសុទ្ធតែរងការភ័យដោយសារតែអគារដែលនៅព័ទ្ធជុំវិញនោះ គឺជាអគារ កសាងឡើងជំនាន់គ្នា និងធ្វើដោយក្រុមស្ថាបត្យកម្មតែមួយថែមទៀតនោះ។

ក្រុមសង្គ្រោះត្រូវគេរាយការណ៍ថា បានបន្តស្វែងរកមនុស្សដែលស្ថិតក្រោមកំទេចអគារដែលបែកបាក់ក្រោមកម្តៅថ្ងៃក្តៅខ្លាំងក ប៉ុន្តែក្តីរំពឹងថានឹង អាចរកឃើញអ្នកមានជីវិតរស់នៅក្រោមគំនរអគារបែកបាក់នោះថែមទៀត។ អភិបាលរដ្ឋ Florida លោក Ron DeSantis បានថ្លែងប្រាប់អ្នក សារព័ត៌មានកាលពីថ្ងៃច័ន្ទថាការរុករកនៅតែបន្តរហូតទាល់តែមានដំណោះស្រាយណាមួយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner