នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមក្នុងសន្និសីទតុមូលរវាងមេដឹកនាំគណបក្សនយោបាយអាស៊ាននិងរុស្ស៊ី (Video Inside)
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទតុមូលមួយនៅថ្ងៃនេះតាមប្រព័ន្ធវីដេអូ Online ដែលជាសន្និសិទមួយរៀបចំរវាងប្រធានគណបក្សរួបរួមរុស្ស៊ីលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សា សន្តិសុខនៃសហព័ន្ធរុស្ស៊ី ជាមួយនឹងតំណាងគណបក្សនៃបណ្តាប្រទេសអាស៊ាន។
សន្និសីទ ក្រោមប្រធានបទ «តួនាទីនិងការទទួល ខុសត្រូវនៃកម្លាំងគណបក្សនយោបាយរុស្ស៊ីនិងអាស៊ានក្នុងការពង្រឹងនិមាបន កម្មសន្តិ សុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» បានប្រារព្ធធ្វើក្នុងឆ្នាំដែលអាស៊ាននិងរុស្ស៊ីបានចូលរួមអបអរសាទរខួបលើកទី ២៥ នៃទំនាក់ទំនងសន្ទនាអាស៊ាននិងរុស្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសន្និសីទតុមូលនេះ បានរៀបចំឡើងទាន់ពេលវេលាក្នុងការបញ្ជ្រាបតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្តាប់ ធ្នាប់ពិភពលោកដែលឲ្យតម្លៃទៅលើកិច្ចសហប្រតិបត្តិការ ចៀសវាងការប្រឈមមុខដាក់គ្នា, សាមគ្គីភាពចៀស វាងការបែកបាក់គ្នានិងការអភិវឌ្ឍន៍ចៀសវាងការបំផ្លិចបំផ្លាញ (សម្លេងសម្តេច) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, សន្តិសុខ, និងស្ថិរភាព ក្នុង តំបន់ និងរុស្ស៊ី ក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ានដែលស្ថិតក្នុងលំដាប់ទី៨។
ក្នុងសន្និសីទតុមូលដដែល នោះផងដែរ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានៅបានចែករំលែកទស្សនៈ៥ចំណុចអំពីវិធីដែលគណបក្សនយោ បាយរបស់អាស៊ាននិងរុស្ស៊ី អាចជះឥទ្ធិពលទៅលើនិម្មាបនកម្មសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។