មន្ត្រីគន្លឺះដឹកនាំវិស័យសេដ្ឋកិច្ចជាតិថ្លែងថា ចិនជាប្រភពនៃវិនិយោគ (Video Inside)
មន្ត្រីគន្លឹះដឹកនាំវិស័យសេដ្ឋកិច្ចជាតិ បានថ្លែងថាប្រទេសចិនគឺជាប្រទេសនៃប្រភពវិនិយោគនិងជាប្រទេស បានជួយកម្ពុជាជាច្រើនក្នុងដំណើរការរៀបចំសមាហរណកម្មសេដ្ឋកិច្ចជាតិ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកវង្សី វិសុទ្ធ ដែលជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់អ្នកសារព័ត៌មានក្នុង ស្រុកនាពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់កម្ពុជាដែលមានច្រកកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសចិន នៅតែ បន្តដំណើររឹងប៉ឺងទៅមុខនិងអាចទ្រទ្រង់ប្រទេសជាតិបានក្នុងបច្ចុប្បន្ន បើទោះ បីជាកម្ពុជាបាននិងកំពុងរងវិបត្តិ កូវីដ១៩យ៉ាងធ្ងន់ធ្ងរនាពេលនេះក្តី ។
ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិននាឆ្នាំ២០១៩ ត្រូវគេរាយការណ៍ថាមានទំហំ៦ពាន់៦០០ លានដុល្លារហើយ ភាគីទាំងពីបានប្ដេជ្ញាជំរុញបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់១០ពាន់លានដុល្លារ នៅឆ្នាំ ២០២៣។ យោងតាមលោក វង្សី វិសុទ្ធ ការនាំចេញរយៈ៥ខែដើមឆ្នាំ២០២១នេះ ការនាំចេញទំនិញរបស់កម្ពុជាលើវិស័យ មួយចំនួនជាពិសេសលើទំនិញដែលមិនមែនជាខោអាវ មានការកើនឡើងខ្ពស់។ ក្នុងការឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានជុំវិញការចង់ដឹងថា តើសេដ្ឋកិច្ចកម្ពុជាអាចទ្រាំទ្របានយ៉ាងណាដែរក្នុងរង្វង់ដែលការឆ្លង កូវីដ១៩កំពុងតែវាយលុកខ្លាំងក្នុងសហគមន៍នាពេលនេះ។
មន្ត្រីគន្លឹះដឹកនាំវិស័យសេដ្ឋកិច្ចជាតិ បានថ្លែងប្រៀប ធៀបការនាំចេញរយៈ៥ខែដើមឆ្នាំនេះ ជាមួយនឹងរយៈពេល៥ខែដើមឆ្នាំ២០២០ដែលពេលនោះកម្ពុជាទើបនឹង ចាប់ផ្តើមមានការឆ្លងតិចតួចនៃជម្ងឺកូវីដ១៩ (សម្លេងវង្សីវិសុទ្ទទី៦) ២និង០៤ សេដ្ឋកិច្ចកម្ពុជាបើទោះជាបានធ្លាក់ចុះក្រោមសូន្យក្នុងឆ្នាំ២០២០ដោយសារតែវិបត្តិកូវីដ១៩នោះក្តី ប៉ុន្តែនៅឆ្នាំ ២០២១ ស្ថាប័ន អន្តរជាតិ World Bank និងADB បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ស្ទុះងើបឡើងវិញ ក្នុងនោះ World Bank ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងក្នុងអត្រា ៤.៣ភាគរយ និង ADB ព្យាករណ៍ថាសេដ្ឋកិច្ច កម្ពុជានឹងកើន ឡើង ៥.៩ភាគរយវិញ៕