តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១០៨.០០០នាក់នៅទូទាំងសកលលោក ខណៈអ្នកស្លាប់សរុបកើនដល់៣.៨២១នាក់

បរទេស៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 បានកើនឡើងដល់១០ម៉ឺន៨ពាន់នាក់នៅទូទាំងសកលលោក ស្របពេលដែលអ្នកស្លាប់សរុបក៏បានកើនឡើងដល់៣ពាន់៨២១នាក់ផងដែរ ដែលភាគច្រើននៅក្នុងប្រទេសចិន ជាទីដែលជំងឺរលាកសួតដ៏សាហាវនេះផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩ ។

ក្រៅពីចិន អ៊ីតាលី គឺមានចំនួនអ្នកស្លាប់ច្រើនជាងគេ រីឯកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងច្រើនជាងគេ ខណៈជំងឺរលាកសួតដ៏កាចសាហាវនេះ ក៏បានរីករាលដាលទៅកាន់ប្រទេស និងដែនដីជាង១០៩ហើយដែរ ។

គិតត្រឹមថ្ងៃទី០៨ ខែមិនានេះ អ៊ីតាលីមានអ្នកឆ្លងចំនួន៧ពាន់៣៧៥ករណី និងស្លាប់៣៦៦នាក់ ហើយកូរ៉េខាងត្បូងនៅថ្ងៃទី០៩ ខែមិនា បានរាយការណ៍ពីករណីឆ្លងកើនដល់៧ពាន់៣៨២ករណី ក្នុងនោះអ្នកជំងឺសរុប៥១នាក់ស្លាប់ ខណៈអ៊ីរ៉ង់ មានអ្នកឆ្លង៧៤៣នាក់ ក្នុងនោះមាន១៩៤នាក់បានបាត់បង់ជីវិត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner