មេរោគ COVID-19 សម្លាប់មនុស្សកើនដល់១៤នាក់ និងឆ្លងសរុប៤៨០ករណីនៅទូទាំងប្រទេសជប៉ុន

ជប៉ុន៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសជប៉ុន បន្តកើនឡើងដល់៤៨០ករណី ក្រោយករណីឆ្លងថ្មីៗចំនួន៣៣នាក់ទៀតត្រូវបានរាយការណ៍គិតត្រឹមម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ ខែមិនា (ម៉ោងក្នុងតំបន់) នេះបើតាមអាជ្ញាធរជប៉ុន ។

ក្រសួងសុខាភិបាលជប៉ុនក៏បានឱ្យដឹងផងដែរថា អ្នកជំងឺឆ្លងវីរុស COVID-19 ចំនួន៣៣នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ស្របពេលដែលអ្នកស្លាប់វិញកើនដល់១៤នាក់ ហើយអ្នកជំងឺ៣១១នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយទាំងស្រុង ។

សូមបញ្ជាក់ថា ចំនួនសរុបនៃអ្នកឆ្លងទាំង៤៨០ករណីខាងលើនេះគឺមិនរាប់បញ្ចូលឡើយនូវចំនួនអ្នកឆ្លងមេរោគ COVID-19 ចេញពីកប៉ាល់ Diamond Princess ឡើយ ហើយខេត្តដែលមានករណីឆ្លងច្រើនជាងគេមានខេត្ត Aichi មាន៨០ករណីទីក្រុងតូក្យូ មាន៦៤ករណី និងទីក្រុងអូសាកា មាន៥៥ករណី ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner