ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅកូរ៉េខាងត្បូងកើនឡើងដល់៧.៣៨២ករណី ក្រោយទើបរកឃើញករណីឆ្លងថ្មី៦៩នាក់បន្ថែមទៀត

កូរ៉េខាងត្បូង៖ តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបន្តកើនឡើងដល់៧.៣៨២ករណីហើយ បន្ទាប់ពីទើបរកឃើញករណីឆ្លងថ្មីចំនួន៦៩នាក់ទៀត ខណៈអ្នកជំងឺសរុប៥១នាក់ស្លាប់ នេះបើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ។

បច្ចុប្បន្នកូរ៉េខាងត្បូងនៅតែស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហមខ្ពស់បំផុតដដែល ខណៈមនុស្សដែលអាជ្ញាធរបានទាក់ទងឲ្យមកធ្វើតេស្ត មានចំនួនជាង២១ម៉ឺននាក់ ក្នុងនោះ១៨ម៉ឺន៩ពាន់២៣៦ត្រូវបានធ្វើតេស្តរួចរាល់ ដោយក្នុងចំណោមពួកគេមាន១៧ម៉ឺន១ពាន់៧៧៨នាក់ចេញលទ្ធផល «អវិជ្ជមាន» ។ ដោយឡែកអ្នកជំងឺដែលបានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញនោះ គឺមានតែ ១៦៦នាក់ប៉ុណ្ណោះ ៕

បើតាមការពិនិត្យលើតួលេខជាក់ស្តែង អត្រាអ្នកឆ្លងថ្មីៗនៃវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងបានបន្តធ្លាក់ចុះប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី នៅទីក្រុងដេគូ ស្ថិតនៅចម្ងាយ៣០០គីឡូ ម៉ែត្រពីទីក្រុងសេអ៊ូល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner